Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជំពាក់បំណុលគេច្រើនបំផុត មិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)

បានផុស

នៅ

ក្រសួងរតនាគារអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារទី០៤ខែតុលាថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនលើស ៣១ទ្រីលានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលអាមេរិក ជំពាក់បំណុលសរុប ៣១,១២៣,៨៨៧,៧៨១,៤០១ និង៣៤សេន គិតត្រឹមថ្ងៃទី៣ខែតុលា។ នេះបើយោងតាមតួលេខរតនាគារ ដែលបានចេញផ្សាយជាសាធារណៈ។

នៅពេលនៃការចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងខែមករា ឆ្នាំ ២០២១ បំណុលមានចំនួន ២៧.៧៥ទ្រីលានដុល្លារ។

លោកប្រធានាធិបតី Joe Biden

បំណុលជាតិមានចំនួន ១៩.៩៤ទ្រីលានដុល្លារ នៅពេលលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងក្នុងឆ្នាំ ២០១៧ ប៉ុន្តែបំណុលបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលធនាគារកណ្តាលអាមេរិក បានបោះពុម្ពប្រាក់ដើម្បីដោះស្រាយជាមួយវិបត្តិជំងឺរាតត្បាតកូវីដ១៩។

គួរបញ្ជាក់ថា ភាគច្រើននៃបំណុល គឺសហរដ្ឋអាមេរិកបានជំពាក់បុគ្គលឯកជន ពោលគឺរហូតដល់ទៅ ២៤ទ្រីលានដុល្លារ ខណៈជំពាក់រដ្ឋាភិបាលបរទេសជិត ៧ទ្រីលានដុល្លារ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រទេសមួយតែងមានបំណុល ដោយសារ​មូលហេតុអ្វី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម