ព័ត៌មានជាតិ
សមត្ថកិច្ចរកឃើញទីតាំងល្បែងស៊ីសងខុសច្បាប់១១៦កន្លែងនិងបញ្ជូនមនុស្ស២៥៣នាក់ទៅតុលាការ
នៅក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទគិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចបានបើកប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចំនួន ៩៦២២ទីតាំង ក្នុងនោះបានរកឃើញ និងអនុវត្តវិធានការច្បាប់ចំនួន ១១៦ទីតាំង និងលើបុគ្គលចំនួន ២៥៣នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជួនទៅតុលាអនុវត្តនីតិវិធីបន្ត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ស្តីពីការបង្ហាញលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យជំហានដំបូងនៃការអនុវត្តយុទ្ធនាការប្រយុទ្ធ ប្រឆាំងគប់ទម្រង់នៃអំពើជួញដូរមនុស្ស យុទ្ធនាការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងយុទ្ធនាការត្រួតពិនិត្យជនបរទស និងហត្ថពលកម្មបរទសបានឱ្យដឹងថា ក្រៅពីអនុវត្តវិធានការច្បាប់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចនានាបានចុះធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋានភូមិឃុំសង្កាត់ការផ្សព្វផ្សាយអំពីផលប៉ះពាល់និងល្បែងស៊ីសងខុសច្បាប់ការបន្តតាមដានទីតាំងធ្លាប់ប្រព្រឹត្តល្បែងស៊ីសងការបន្តស្រាវជ្រាវរកទីតាំងដែលនៅតែបន្តប្រព្រឹត្តល្បែងស៊ីសងនិងការបន្តក្តាប់មុខសញ្ញាបើកល្បែងស៊ីសងខុសច្បាប់។

នៅក្នុងសេចក្តីប្រកាសព័ត៍មាននោះ សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចសហការជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់ក្រុមការងារនិងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តបេសកកម្មដ៏មានសារសំខាន់នេះ។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលសម្រេចបានក្នុងរយៈពេលនេះ សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់ស្ថាប័ណ្ណពាក់ព័ន្ធអាជ្ញាធរមានសមត្ថកិច្ច រដ្ឋបាលរាជធានីខេត្ត គណបញ្ជាការដឹកនាំប្រតិបត្តិការ ត្រូវបន្តជំរុញអនុវត្តការងារសំខាន់បន្ថែមទៀតរួមមានបន្តស្រាវជ្រាវ និងពិនិត្យសំណើថ្មីៗ ព្រមទាំងករណីដែលនៅសេសសល់ដើម្បីសង្គ្រោះជនរងគ្រោះរកជនសង្ស័យ និងជនល្មើសរត់គេចខ្លួនមកផ្ដន្ទាទោសតាមច្បាប់និងបង្ការទប់ស្កាត់មិនឲ្យជនទាំងនោះបង្កអសន្តិសុខនៅក្នុងសង្គម៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


