ជីវិតកម្សាន្ដ
ចិត្តបុណ្យណាស់ Aum ទៅវត្តឧទ្ទិសកុសលជូនជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍សម្លាប់កុមារ
ក្នុងនាមជាតារាជួរមុខលំដាប់ប្រទេស និងជាមនុស្សមានចិត្តសប្បុសផង Aum Patcharapha បានទៅវត្តធ្វើបុណ្យឧទ្ទិសកុសលជូនជនរងគ្រោះក្នុងហេតុការណ៍សម្លាប់កុមារ និងមនុស្សពេញវ័យចំនួន ៣៨នាក់ ដែលស្លាប់កាលពីថ្ងៃព្រហស្បតិ៍មុន។

មួយថ្ងៃក្រោយហេតុការណ៍សម្លាប់រង្គាល នៅខេត្ត Nong Bua Lamphu គេប្រទះឃើញកំពូលតារាស្រី Aum Patchrapa បានទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃ និងធ្វើបុណ្យឧទ្ទិសផលបុណ្យជូនជនរងគ្រោះ ជាមួយនឹងគ្រូបង្ហាត់របស់នាង។ បន្ទាប់ពីធ្វើបុណ្យរួច Aum បានបង្ហោះរូបចូលក្នុង IG របស់ខ្លួន អមជាមួយខេបសិនបង្ហាញពីអារម្មណ៍សោកស្ដាយរបស់នាងថា “ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះគ្រួសារដែលបានបាត់បង់សមាជិកទាំងអស់។ តាំងពីបានលឺដំណឹងដ៏សោកសៅនេះមក ខ្ញុំមានអារម្មណ៍ក្រៀមក្រំណាស់។ ដូច្នេះ ថ្ងៃនេះ ខ្ញុំសូមឧទ្ទិសបុណ្យកុសល ចំពោះអ្នកស្លាប់ទាំងអស់ នៅក្នុងឧបទ្ទវហេតុ នៅខេត្ត Nong Bua Lamphu ផង។ សូមវិញ្ញាណក្ខន្តជនរងគ្រោះទាំងអស់ទៅកាន់សុគតិភព”៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រះមហាក្សត្រ ថៃ យាងជួបគ្រួសារជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍សម្លាប់កុមារ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន