ព័ត៌មានអន្ដរជាតិ
រន្ទះ បាញ់យន្តហោះវៀតណាម ក្រោយចាកចេញពីកោះ Phu Quoc
បុគ្គលិកសេវាកម្មនៅលើដី ចំនួនពីរនាក់ បានរងរបួស បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ត្រូវរន្ទះបាញ់ ពេលចតនៅអាកាសយានដ្ឋានក្នុងទីក្រុងហូជីមិញ។

រន្ទះបានបាញ់យន្តហោះ Airbus A321 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ នៅឯអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នាម៉ោងប្រហែល ៧យប់ថ្ងៃចន្ទ ក្រោយពេលយន្តហោះ បានចាកចេញពីកោះ Phu Quoc (កោះត្រល់)។
យន្តហោះនេះ បានចតនៅអាកាសយានដ្ឋាន ខណៈអ្នកដំណើរ បានចេញរួចអស់ហើយ។

នៅពេលនោះ មានភ្លៀងធ្លាក់ខ្លាំង ហើយបុគ្គលិកពីរនាក់របស់ក្រុមហ៊ុន Vietnam Airport Ground Services Company Limited (VIAGS), ម្នាក់ឈ្មោះ Nguyen Duc Th អាយុ ៥៣ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Vo Khac H អាយុ៣៤ឆ្នាំ កំពុងឈរក្បែរយន្តហោះ ខណៈពួកគេត្រៀម សម្រាប់ជើងហោះហើរមួយទៀត។
អ្នករបួសទាំង២ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយយន្តហោះត្រូវបានផ្អាកប្រតិបត្តិការ សម្រាប់ការងារជួសជុល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ មិនខុសពី ថៃ រមណីយដ្ឋានកោះ វៀតណាម ចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ កម្ពុជា ត្រៀមបើកខែក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


