ព័ត៌មានជាតិ
លោកឃួង ស្រេង ជំរុញឲ្យអាជ្ញាធរនិងកម្លាំងប្រដាប់អាវុធ ការពារកិច្ចប្រជុំកំពូលអាស៊ានអោយបានខ្លាំងក្លា ខណៈថ្នាក់ដឹកនាំប្រទេសមហាអំណាចចូលរួមកិច្ចប្រជុំនេះ
ភ្នំពេញ ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញអោយអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ខ្ពស់និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ខណៈដែលកិច្ចប្រជុំនេះថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួននៅលើពិភពលោកនឹងអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

ការជំរុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំស្តីពីការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដើម្បីធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ វិច្ឆិកាឆ្នាំ២០២២ ហើយក្នុងកិច្ចប្រជុំនេះ ក៏នឹងមានថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួននៅលើពិភពលោក អញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ ដូច្នេះអាជ្ញាធរនិងកងកម្លាំងទាំងអស់ត្រូវតែម៉ឺងម៉ាត់ ម៉ត់ចត់ ក្នុងកិច្ចការពារប្រតិភូ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវអនុវត្តចំណុចខ្ពស់ ចាប់អនុវត្តពីថ្ងៃទី០៨វិច្ឆិកា តទៅរហូតដល់កិច្ចប្រជុំត្រូវបានបញ្ចប់ ។ការងារនេះ ចាប់ពីថ្ងៃស្អែកទៅ ត្រូវដាក់កម្លាំងល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទះនិងពិនិត្យរដ្ឋបាលរាល់ថ្ងៃនៅតំបន់ស្មុគស្មាញងាយរងគ្រោះ ពិសេសតំបន់នៅក្បែរទីតាំងស្នាក់នៅរបស់ប្រតិភូនិងកន្លែងប្រជុំរបស់ប្រតិភូ។ ចំណែក មន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ដើម្បីធានាថា ការងាររបស់ខ្លួនអនុវត្តបានល្អ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

បន្ថែមពីនេះ លោកឃួង ស្រេង ក៏បានណែនាំអោយ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួលជុលផ្លូវជង្ហុក ក្រលុក អ៊ុតកៅស៊ូផ្លូវខូចខាតពាក់ព័ន្ធប្រតិភូឆ្លងកាត់និងត្រូវតុបតែងរាជធានីភ្នំពេញ អោយកាន់តែមានសោភណ្ឌភាពទាក់ទាញបន្ថែមទៀត។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាននេះ សម្រាប់ថ្ងៃទី១០វិច្ឆិកា គណៈប្រតិភូនៃបណ្តាប្រទេសមួយចំនួននឹងអញ្ជើញមកដល់កម្ពុជា នៅថ្ងៃទី១១វិច្ឆិកា ប្រតិភូ ប្រមុខរាជរដ្ឋាភិបាល មន្ត្រីពាក់ព័ន្ធអញ្ជើញដល់ហើយនៅថ្ងៃទី១២វិច្ឆិកា សម្តេចតេជោហ៊ុន សែននឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាននេះនិងបន្តកិច្ចប្រជុំជាបន្តបន្ទាប់ដល់ថ្ងៃទី១៣វិច្ឆិកា៕
ដោយ ៖ ស្រីរ័ត្ន




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


