ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់គ.ជ.ប បង្ហើបប្រាប់ LDP ឲ្យប្រយ័ត្នចំពោះការបញ្ចេញមតិ
លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហើបប្រាប់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) ថា ការបញ្ចេញមតិត្រូវតែគោរពទៅតាមបញ្ញត្តិ និងកាតព្វកិច្ច ពីព្រោះមានបញ្ញត្តិមួយចំនួន នៅក្នុងច្បាប់ស្ដីពីគណបក្សនយោបាយ មានចែងពីសកម្មភាព ដែលនាំទៅដល់ភាពញុះញង់បង្កឲ្យមានភាពវឹកវរនៅក្នុងសង្គមជាតិ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ និងបានបន្ទាប់ពីគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) បានចេញសេចក្តីថ្លែងការណ៍មួយមិនទទួលស្គាល់ស្គាល់បញ្ជីបោះឆ្នោតឆ្នាំ២០២០ ដែលរៀបចំធ្វើឡើង ដោយគ.ជ.ប។
លោក សោម សូរីដា អះអាងថា សកម្មភាពរបស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) ខុសប្លែកពីធម្មតាតាំងពីភ្នាក់ងារគណបក្ស ដែលបានដាក់នៅការិយាល័យចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ តាំងពីសកម្មភាពរបស់គាត់ (LDP) ដែលធ្វើឲ្យរំខានដល់ដំណើរការ ដែលកន្លងមកមិនដែលកើតមានបញ្ហានេះទេ។ ទាំងការថតយកឯកសាររបស់អ្នកចុះឈ្មោះបោះឆ្នោត ការបង្កភាពអានាធិបតេយ្យ ធ្វើឲ្យខូចសណ្តាប់ធ្នាប់នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត គឺជាបញ្ហាដែលបង្កឡើងដោយគណបក្សមួយនោះ តែទោះជាយ៉ាងណា គ.ជ.ប នៅតែមានការអត់ធ្មត់ សម្របសម្រួល។
បើតាមលោក សោម សូរីដា សេចក្តីថ្លែងការណ៍របស់ LDP បានលើកឡើងនូវអ្វី ដែលបានដាក់មក គ.ជ.ប និងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដូច្នេះការប្ដឹងរបស់គាត់ដើម្បីជំទាស់ទៅនឹងការលុបឈ្មោះប្រជាពលរដ្ឋ ដោយគ្មានភស្តុតាង គឺជាការអនុវត្តមួយ ដែលមិនអាចទទួលយកបាន ឬជាការស្នើ ជាការជំទាស់មួយ ដែលមិនអាចទទួលយកបាននោះទេ។ ពីព្រោះអង្គហេតុនេះ ប្រាស់ចាកអង្គច្បាប់ គឺខុសទៅនឹងមាត្រា៥១ ដែលតម្រូវឲ្យអ្នកចុះឈ្មោះបោះឆ្នោតបង្ហាញលក្ខខណ្ឌ ហើយវាខុសទៅនឹងមាត្រា៦៦ ដែលអ្នកប្តឹងតវ៉ាជំទាស់ ត្រូវបង្ហាញឯកសារ ភស្តុតាងថា អ្នកចុះឈ្មោះបោះឆ្នោតពិតជាមិនមានឯកសារភស្តុតាងច្បាស់លាស់នោះទេ។
លោក សោម សូរីដា អះអាងថា ចំណុចមួយដែលត្រូវធ្វើការពិចារណា បើទោះបីជាគណបក្សនោះទទួលស្គាល់ ឬមិនទទួលស្គាល់ បញ្ជីបោះឆ្នោតនៅតែមានសារៈសំខាន់ៗសម្រាប់គណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សនយោបាយ ដែលមិនទទួលស្គាល់បញ្ជីបោះឆ្នោតនោះផងដែរ ដោយសារតែបញ្ជានេះបានរក្សាទុកឈ្មោះរបស់ប្រជាពលរដ្ឋដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវ។ មាត្រា៤៦បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិបោះឆ្នោតឆ្នោតត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយបើអត់បញ្ជីបោះឆ្នោតទេ មិនមានអ្នកបោះឆ្នោតទេ។
ចំណុចមួយដែលសំខាន់ទៀត គឺបេក្ខជនគណបក្សនយោបាយត្រូវតែមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដូច្នេះការទទួលស្គាល់ ឬមិនទទួលស្គាល់ បើសិនជាគណបក្សរបស់គាត់ចូលរួមនៅក្នុងការបោះឆ្នោត គាត់ចាំបាច់ត្រូវតែប្រើប្រាស់បញ្ជីបោះឆ្នោតមួយ។ ដូច្នេះការចេញសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយមួយ គឺជាសិទ្ធិដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ឬនៅក្នុងច្បាប់ស្ដីពីគណបក្សនយោបាយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ “ការបញ្ចេញមតិនេះត្រូវគោរពទៅតាមបញ្ញត្តិ និងកាតព្វកិច្ច ពីព្រោះខ្ញុំបានមើលឃើញបញ្ញត្តិមួយចំនួន ដែលមានចែងនៅក្នុងមាត្រា០៦ នៃច្បាប់ស្ដីពីគណបក្សនយោបាយ អំពីសកម្មភាពទាំងឡាយណា ដែលមិនគួរ ដែលនាំទៅដល់ភាពញុះញង់បង្កឲ្យមានភាពវឹកវរនៅក្នុងសង្គមជាតិ”។
គួររំលឹកថា ថ្មីៗនេះ គ.ជ.ប បានដាក់ពាក្យប្តឹងឈ្មោះ អ៊ី សាំងឡេង ដែលគេស្គាល់ថា ជាអនុប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) មួយករណីហើយ ដោយសារតែឈ្មោះនេះបានចោទ គ.ជ.ប ថាជាចោរបំផ្លាញជាតិ៕
ដោយ ៖ កោះកែវ
ចុចអាន ៖ គ.ជ.ប សរសើរបច្ចេកវិទ្យា បោះឆ្នោតនៅឥណ្ឌា ខណៈពិភពលោកកំពុងប្រយុទ្ធនឹងជំងឺកូវីដ
ចុចអាន ៖ គ.ជ.ប អនុញ្ញាតឱ្យអង្គការខុមហ្វ្រែល ធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


