ព័ត៌មានជាតិ
នៅតែឃើញព្រះសង្ឃដើរបិណ្ឌបាតតាមផ្សារ មិនគោរពការណែនាំ
លោកសង្ឃជាច្រើនអង្គ បានចេញបិណ្ឌបាតត្រាច់ចរគ្រប់ច្រកល្អក ពិសេសក្នុងផ្សារតាមតំបន់ប្រជុំជនក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានស្ត្រីវ័យចំណាស់ស្លៀកពាក់សជាដូនជី បានកាន់ប្រូក្រាមនិងកាន់ផ្តិលដើរសុំតាមផ្ទះដោយអះអាងថាយកទៅកសាងវត្ត។
ថ្មីៗនេះក្រសួងធម្មការសាសនា បានចេញសេចក្តីប្រកាសហាមឃាត់ លោកសង្ឃ និងដូនជីត្រូវបញ្ឃប់រាល់សកម្មភាពដើរត្រាច់ចរបិណ្ឌបាត ឬរៃអង្គាសបច្ច័យតាមទីផ្សារពិសេសពេលរដូវបុណ្យទានមកដល់។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់ឲ្យដឹងថា លោកពុំអនុញ្ញាត្តិឲ្យព្រះសង្ឈ លោកអាចារ្យ ដូនជី ដើរធ្វើសកម្មភាព រៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ និងទីប្រជុំជន នៅក្នុងពិធីបុណ្យកឋិនទានពិសេសដើរចែកប្រូក្រាមតាមកម្មវិធីបុណ្យ តាមផ្ទះ នៅតាមផ្សារឬតាមរោងចក្រ ដែលមានមនុស្សប្រមូលផ្តុំច្រើន ព្រោះវាប៉ះពាល់ដល់វិន័យសង្ឃមិនគាប់ភ្នែកមហាជន និងធ្វើឲ្យបាត់បង់ជំនឿពីពុទ្ធបរិស័ទដែលជាអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ។
ទោះបីជាមានការផ្សព្វផ្សាយ និងបានប្រកាសតាមរយៈគណៈសង្ឃទាំងពីរគណៈក៏ដោយ ក៏មានព្រះសង្ឈ និង លោកអាចា្យ និងដូនជី មួយចំនួនតូចនៅតែបន្តធ្វើសកម្មភាព ដើរបិណ្ឌបាតរៃអង្គាសបច្ច័យតាមផ្ទះ តាមទីផ្សារ ទីប្រជុំជន និងតាមរោងចក្រ ដែលទង្វើនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនាយ៉ាងខ្លាំងទៀតផង។
អ្នកនាំពាក្យក្រសួងធម្មការបានសំណូមពរដល់ព្រះសង្ឃ គណៈកម្មការវត្ត លោកអាចារ្យ តាជី យាយជី ត្រូវរៀបព្រះកាយនិងរៀបចំខ្លួន ដើម្បីពង្រឹងការប្រតិបត្តិសន្ធាពុទ្ធបរិស័ទឲ្យបានត្រឹមត្រូវ តាមពុទ្ធានុញ្ញាតហើយសូមចៀសឲ្យបាននូវភាពអវិជ្ជមាន ដែលធ្វើឲ្យបាត់បង់សន្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទៀតផង៕
អត្ថបទ៖ វ៉ាន់ណាង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?