Connect with us

កីឡា

លោក​គ្រូ​ Conor​៖ «ព្រះ​​ខ័ន​​រាជ​​ស្វាយ​រៀង​​ត្រៀម​​ខ្លួន​បាន​​ល្អ​​​​ជួប​​ វិសាខា ស្អែក»

បានផុស

នៅ

ព្រះ​ខ័ន​រាជស្វាយរៀង​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ វិសាខា វេលា​ម៉ោង​៦:៣០​នាទីល្ងាច ថ្ងៃ​សៅរ៍ ទី​២២ ខែ​​តុលា​នេះ នៅកីឡដ្ឋាន​ព្រីនស៍ សម្រាប់​ការ​ប្រកួត​​សប្តាហ៍​ទី​២១ នៃ​លីគ​កំពូល​កម្ពុជា។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ជំនួប​ដ៏​សំខាន់ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ដោយសារ​ក្រុមកំពូល​តារាង​ប៉ះ​ក្រុម​លេខ​២។ ព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន​៤៥​ពិន្ទុ ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​ឈ្នះ​១៤​ដង ស្មើ​៣​ដង និង​ចាញ់​៣​ដង។ ចំណែក វិសាខា ដែល​កំពុង​ឡើង​ជើង​​មាន​៣៩​ពិន្ទុ ឈរ​លេខ​២ បន្ទាប់​ពី​ឈ្នះ​១២​ដង ស្មើ​៣​ដង និង​ចាញ់​៥​ដង។

នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​សម្រាប់​ជុំ​ទី​៣ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​២​ដង​ទៀត​ក្នុង​ជំនួប​ក្រុម​លំដាប់​កំពូល​ទាំង​៤​ដើម្បី​ស្វែង​រក​ជើង​ឯក​ប្រចាំ​រដូវ​កាល​២០២២។

ក្រុម​វិសាខា

មុន​ការ​ប្រកួត​មក​ដល់​នា​ថ្ងៃ​ស្អែក​នេះ លោក Conor  Nestor បាន​ប្រាប់«កម្ពុជា​ថ្មី»​ថា ៖«យើង​ត្រៀម​ខ្លួន​បាន​ល្អ ប៉ុន្តែ​យើង​នឹង​អវត្តមាន​កីឡាករ O’Connell ដោយសារ​ជាប់​ពិន័យ ហើយ​យើង​ក៏​អវត្តមាន​កីឡាករ​ខ្លះ​​ទៀត​​ ដោយសារ​ពួក​គេ​ឈឺ។ យ៉ាង​ណា កីឡាករ​​យើង​ហ្វឹក​ហាត់​បាន​យ៉ាង​ល្អ ហើយ​យើង​រីក​រាយ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​នេះ​»

ជួប​គ្នា​២​លើក​ចុង​ក្រោយ​ក្នុង​លីគ​កំពូល​កម្ពុជា​២០២២​នេះ ជុំ​ទី១ ព្រះ​ខ័ន​រាជស្វាយរៀង ឈ្នះ វិសាខា ២-១ ខណៈ​ជុំ​ទី​២ វិសាខា យក​ឈ្នះវិញ​ដោយ​លទ្ធផល ១-០។ ស្អែក​នេះ​ជា​ការ​ជួប​គ្នា​ក្នុង​ជុំ​ទី​៣ មុន​ពេល​ប៉ះ​គ្នា​២​លើក​ទៀត​ក្នុង​ជំនួប​ក្រុម​កំពូល​ទាំង​៤៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម