ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ត្រូវរៀបចំគិតគូរអំពីការផលិតពូជស្រូវ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ត្រូវរៀបចំគិតគូរអំពីការផលិតពូជស្រូវ ដើម្បីត្រៀមទុកសម្រាប់ឆ្នាំខាងមុខៗបន្តទៀត។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ចំនួន ១១,៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២៤ ខែតុលានេះថា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ត្រូវពិភាក្សាជាមួយក្រុមការងាររបស់ខ្លួន និងក្រុមការងារក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំគិតគូរអំពីការផលិតពូជស្រូវ ពីព្រោះកាលពីឆ្នាំកន្លងៗទៅ នៅពេលដែលបញ្ចេញពូជស្រូវអស់ ត្រូវទិញពូជស្រូវទាំងនោះមកវិញ ហើយមិនប្រាកដថា ជាពូជសុទ្ធនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយខ្ញុំសុំយកឱកាសនេះ រំលឹកទៅដល់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងគួររកវិធីសាស្រ្ដ រករូបមន្តណាមួយ ដែលសមស្រប សម្រាប់ការផលិតពូជស្រូវ ក៏ដូចជាពូជដំណាំ ជាពិសេសផ្ដោតទៅលើផលិតពូជស្រូវ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីពេលកន្លងមក នៅពេលដែលរាជរដ្ឋាភិបាល បញ្ចេញពូជស្រូវអស់ ត្រូវទិញពូជស្រូវទាំងនោះមកវិញ តែក៏មិនប្រាកដថា ជាពូជសុទ្ធនោះដែរ។ ដូច្នេះ ត្រូវគិតគូរអំពីការផលិតពូជស្រូវ ដែលចាប់ផ្ដើមពីការផ្ដួចផ្ដើមពីរាជរដ្ឋាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ព្រោះថា យើងសព្វថ្ងៃនេះ ពេលដែលបញ្ចេញពូជអស់ យើងត្រូវទិញជាពូជយកមក មិនប្រាកដថា ពូជនោះវាសុទ្ធទេ អញ្ចឹងចាំបាច់យើងដកពិសោធន៍ពីមួយឆ្នាំទៅមួយឆ្នាំ យើងដកពិសោធន៍ហើយ ដូច្នេះចាំបាច់ត្រូវរៀបចំ ដើម្បីឲ្យមានការផលិតពូជស្រូវ ដោយចាប់ផ្ដើមពីគំនិតផ្ដួចផ្ដើមរបស់រដ្ឋ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៨ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស