នយោបាយ
រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហាភូមានៅថ្ងៃទី២៧ តុលា ខាងមុខ
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំពិសេស នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាស្ដីពីដំណើរការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ កិច្ចប្រជុំពិសេសនេះ ធ្វើឡើងមុនកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានមកដល់នៅខែក្រោយ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំពិសេសនេះ នឹងធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ដោយផ្អោតការពិភាក្សាលើការអនុវត្ត «កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច» ដែលជាការព្រមព្រៀងឯកភាពគ្នារបស់បណ្ដាមេដឹកនាំអាស៊ានទាំង១០ប្រទេស រួមទាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ២០២១ ដើម្បីអាចឈានទៅបញ្ចប់ជម្លោះ និងវិបត្តិនានានៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់ប្រាប់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាទៅកាន់សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ។

តាមរយៈសារព័ត៌មានដដែល លោក ជុំ សុន្ទរី បានបន្ថែមថា កិច្ចប្រជុំពិសេសនេះ ក៏នឹងខិតខំរិះរកគ្រប់យន្តការ និងវិធានការនានា ដើម្បីជំរុញដំណើរការស្វែងរកសន្តិភាពមួយដ៏ពិតប្រាកដ និងភាពច្បាស់លាស់សម្រាប់មីយ៉ាន់ម៉ា នៅមុនពេលកិច្ចប្រជុំកំពូលអាស៊ាននៅខែ វិច្ឆិកា ឈានមកដល់ដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ។
គួរជម្រាបជូនថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នៅក្នុងឆ្នាំ២០២២ កម្ពុជា ទទួលធ្វើជាប្រធានអាស៊ាន បាន និងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរកសន្តិភាព និងស្វែងរកដំណោះស្រាយនានា ដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា ក្រោយប្រទេសសមាជិកអាស៊ានមួយនេះ ធ្លាក់ទៅក្នុងវិបត្តិនយោបាយបង្កឡើងដោយក្រុមយោធារបស់លោក មីន អោងឡាំង។ របបដឹកនាំដោយលោក មីន អោងឡាំង បានប្រើអំពើហឹង្សាទៅលើប្រជាជន រហូតមានការប្រហារជីវិតក្រុមអ្នកប្រជាធិបតេយ្យមីយ៉ាន់ម៉ា និងបានចាប់លោកស្រី អោងសាន ស៊ូជី ដាក់ឃុំខ្លួននៅពន្ធនាគារថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


