ព័ត៌មានអន្ដរជាតិ
ថៃ ចាប់សាច់ជ្រូកខុសច្បាប់ប្រមាណ ២ តោន ដែលចេញពី កម្ពុជា
ប្រទេសថៃ ៖ សាច់ជ្រូកក្លាសេកក ប្រមាណ ២ តោន ត្រូវកម្លាំងជំនាញក្នុងខេត្តស្រះកែវចាប់បាន អំឡុងសាច់ទាំងនេះ កំពុងធ្វើចរាចរតាមរថយន្ត បម្រុងទៅកាន់ទីផ្សារខេត្តឈុនបុរី។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ត្រង់ចំណុចខាតាង៉ក ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដែលរថយន្តប្រព្រឹត្តបទល្មើសម៉ាកអ៊ីស៊ុយស៊ុយ ពាក់ស្លាកលេខ ច័ន្ទបុរី ៧២៤៧ បើកបរដោយជនជាតិថៃ រស់នៅខេត្តឈុនបុរី។

ក្រោយធ្វើការត្រួតពិនិត្យនៅឃ្លុបខាងក្រោយ សមត្ថកិច្ចជំនាញ សង្កេតឃើញថា មានសាច់ជ្រូកក្លាសេកក ប្រមាណ ២ តោន ដោយអ្នកបើកបរសារភាពថា ខ្លួនគេជាអ្នកស៊ីឈ្នួលដឹកចេញពីព្រំដែនកម្ពុជា ឆ្ពោះទៅកាន់ខេត្តឈុនបុរី បានកម្រៃក្នុងមួយជើង ១៥.០០០ បាត។

កម្លាំងជំនាញបញ្ជាក់ថា ការនាំសាច់ជ្រូកពីប្រទេសជិតខាងចូលក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាតបែបនេះ គឺមានហេតុផលពីរយ៉ាង ៖ ទី១-អាចប៉ះពាល់ដល់សុខភាពអ្នកដែលបរិភោគ ព្រោះមិនបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ និងទី២-មានការប៉ះពាល់ដល់ប្រជាកសិករដែលបើកកសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងស្រុក។

ដូច្នេះសរុបរួម ទាំងវត្ថុតាង និងអ្នកបើកបរ ត្រូវបានកម្លាំងសមត្ថកិច្ចថៃ បញ្ជូនទៅតាមផ្លូវច្បាប់ហើយ ដើម្បីឲ្យអង្គភាពជំនាញចាត់វិធានការតាមនីតិវិធី៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


