Connect with us

សុខភាព

ការធ្លាក់​ឈាម ត្រីមាស​ដំបូង​នៃ​គភ៌​!

បានផុស

នៅ

​ការ​ធ្លាក់ឈាម​អំឡុងពេល​មានគភ៌ ជា​ក្តីបារម្ភ​របស់​ស្ត្រី​ជា​មាតា​ទាំងឡាយ ។ ២០% ទៅ ៣០% នៃ​គភ៌​សរុប​អាច​ជួបប្រទះ​បញ្ហា​នេះ ​នៅអំឡុងពេល​ត្រីមាស​ដំបូង (​តិចជាង ៣​ខែ ឬ​តិចជាង ១២​សប្តាហ៍​)​។ បញ្ហា​នេះ​អាចជា​សញ្ញា​អាសន្ន ដែល​ស្ត្រី​ចាំបាច់​ត្រូវ​ត្រួតពិនិត្យ និង​តាមដាន​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ប្រភេទ​នៃ​ការធ្លាក់​ឈាម​

– ការ​ធ្លាក់​រំអិល​ឈាមក្រហម ឬ​ក្រ​ម៉ៅ (​កករ ឃ្លោក ឬ​កាក​កាហ្វេ​)

– ការធ្លាក់​ឈាម​ដូច​កណ្តាល​រដូវ ពណ៌​ក្រហម ឬ ក្រមៅ​

– ការ​ធ្លាក់​កំណក​ឈាម ក្រហម ឬ​ក្រ​មៅ

​ខ​) រោគសញ្ញា​ផ្គួប​ផ្សំ​

– ឈឺពោះ ឬ​ឈឺ​លើ​ថ្ងាស​ផ្នែក​ខាងក្រោម​នៃ​ពោះ​

– កម្រិត​ឈឺ តិច ឬ​ខ្លាំង​

– រោយ​ចង្កេះ​

– អស់កម្លាំង ល្ហិតល្ហៃ​

– បាត់បង់​ស្មារតី​

​គ​) មូលហេតុ ដែល​អាច​ជួបប្រទះ (​ពី​ស្រាល​ទៅ​ធ្ងន់​)​មាន​

– ការប៉ះទង្គិច ឬ​កកិត​មាត់ស្បូន (​ការរួម​ភេទ​, ការពិនិត្យ​មាត់ស្បូន​)

– ការបង្ក​កំណើត​របស់​គភ៌​ក្នុង​ស្បូន (​ការ​កាច់​សំបុក​)

– ការ​គំរាម​រលូត ឬ​រលូត​

– កូន​ក្រៅស្បូន​

– កូន​ពង​

– ការ​រលាក​មាត់ស្បូន​

​ឃ​) ដំបូន្មាន​

– ប្រការ​គួរ​ជៀសវាង​មាន ការរួម​ភេទ ការ​ហែល​ទឹក ការ​ធ្វើដំណើរ​ឆ្ងាយ និង​ការធ្វើការងារ​ធ្ងន់​។​

– សូម​រក្សា​អនាម័យ​ ដោយ​ការផ្លាស់ប្តូរ​សំឡី​ទ្រនាប់ និង​ការ​សំអាត​ប្រដាប់​ភេទ​។​

– សូម​ស្ត្រី​យកចិត្តទុកដាក់ និង​វាយ​តម្លៃ​លើ​បរិមាណ​នៃ​ការបាត់បង់​ឈាម​តាម​ទ្វារមាស ដោយ​ត្រួតពិនិត្យ​លើ​ការប្រើប្រាស់​សំឡី​អនាម័យ ចំនួន​នៃ​ការ​ផ្លាស់ប្តូរ​សំឡី និង​កម្រិត​ឈាម​ដែល​ជ្រាប​ជោគ​លើ​សំឡី​របស់​ស្ត្រី​។​

– គ្រូពេទ្យ​ជំនាញ ឬ​ឆ្មប​ជំនាញ នឹង​សួរ​បញ្ជាក់​សុំ​ឲ្យ​ស្ត្រី​រៀបរាប់​នូវ​សភាព និង​លក្ខណៈ​នៃ​ឈាម ដែល​ហូរ​តាម​ទ្វារ​មាស​របស់​ស្ត្រី​។ ស្ត្រី​អាច​ថតរូប​ភាព​បង្ហាញ​ជូន​គ្រូពេទ្យ ឬ​ឆ្មប​ជំនាញ​ក៏បាន​។​

​សូម​ស្ត្រី​យកចិត្តទុកដាក់​លើ​ថ្ងៃខែ​មក​រដូវ​ជាប្រចាំ​របស់​ខ្លួន បើ​សិន​មានការ​រាំងរដូវ សញ្ញា​ធ្លាក់ឈាម ឬ​ឈឺចាប់​លើ​ផ្ទៃពោះ​ផ្នែក​ណាមួយ សូម​ប្រញាប់​មក​ពិនិត្យ​សុខភាព​កុំបី​ខាន ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​កំណត់​បាន​នូវ​រោគវិនិច្ឆ័យ និង​ធ្វើការ​ព្យាបាល​បាន​ទាន់​ពេល​វេលា ប្រកបដោយ​ប្រសិទ្ធភាព​៕​

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនប្រឡង

ព័ត៌មានជាតិ២៣ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២៩ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ៥២ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានជាតិ៥៥ នាទីutes មុន

ប្រធានសភាស្នើ​ដល់កូរ៉េ​ឱ្យ​បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម