ព័ត៌មានជាតិ
សម្តេចតេជោបង្ហើបនឹងទៅទស្សនាប្រណាំងទូកនៅក្រុងតាខ្មៅរសៀលនេះ
សម្តេចតេជោបានបង្ហើបថា នឹងទៅទស្សនាការប្រកួតប្រណាំងទូកនៅក្រុងតាខ្មៅនៅរសៀលនេះ។
ថ្លែងពីវេទិកាចែកស្រូវពូជដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំនៅព្រឹកនេះ ប្រមុខរដ្ឋាភិបាលសម្តេច តេជោ ហ៊ុន សែន បានប្រកាសថា នឹងចំណាយពេលវេលាទៅទស្សនាការប្រកួតអុំទូកដោយផ្ទាល់នៅក្រុងតាខ្មៅ ក្រោយបញ្ចប់ពិធីចែកស្រូវពូជដល់ពលរដ្ឋក្នុងខេត្តកំពង់ធំ។

តាមអាជ្ញាធរខេត្តកណ្តាល ពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ក្នុងក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ ទូកអុំចំនួន ៤៧ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូកចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀម ចំនួន ៧៨៤នាក់។
ពិធីប្រណាំងទូកដែលធ្វើឡើងនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅមានរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។ ក្នុងពិធីនោះ ក៏មានដាក់តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើន ហើយនៅពេលរាត្រីមានរៀបចំបណ្តែតគោម បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យផងដែរ៕
-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


