ព័ត៌មានជាតិ
លោក វេង សាខុន៖ ប្រទេសជាតិមានសន្តិភាពទើបមានសមិទ្ធផល និងការអភិវឌ្ឍពេញលេញ
លោក វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានបានមានប្រសាសន៍លើកឡើងថា សមិទ្ធផល និងការអភិវឌ្ឍដែលកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញក្រោមការដឹកនាំដ៏ឆ្នើមបំផុតរបស់សម្ដេចតេជោ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង ដែលស្ថិតក្នុងបរិវេណសាលាបឋមសិក្សាអំពាក់១ ភូមិរពាក់១ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៩ ខែតុលា ម្សិលមិញនេះ លោកវេង សាខុន បានលើកឡើងថា សមិទ្ធផល និងការអភិវឌ្ឍដែលកម្ពុជាអាចទទួលបានដូចសព្វថ្ងៃនេះ ព្រមទាំងការអភវិឌ្ឍធនធានមនុស្ស ដើម្បីជួយលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំក៏ជាចំណុចអាទិភាពក្រោមការដឹងនាំរបស់សម្ដេច តេជោផងដែរ។
ម្យ៉ាងវិញទៀតលោកប្រធានក្រុមការងារ ក៏រំពឹងផងថា តាមរយៈ អគារសិក្សាថ្មី ១ខ្នងនេះ នឹងជួយលើកស្ទួយ ផ្តល់បរិយាកាសយ៉ាងល្អសម្រាប់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សក្នុងសាលាបឋមសិក្សាអំពាក់១ ទាំងអស់ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត។ មិនតែប៉ុណ្ណោះលោកក៏បានរំលឹកអំពីសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ នៃការចុះជួយស្រុកតំបែរ ហើយសន្យាថានឹងបន្តចុះជួយ ដោះស្រាយរាល់បញ្ហា ចិញ្ចឹមចលនា និងគាំទ្រប្រជាពលរដ្ឋបន្តទៀត។

សូមជម្រាបថា អគារសិក្សា ១ខ្នង មានទំហំ ៩ម៉ែត្រ×៤០ម៉ែត្រ មានចំនួន ៥បន្ទប់ សាងសង់អស់រយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ ខែតុលាឆ្នាំ២០២២ និងចំណាយថវិកាអស់សរុប ៩៧,៤៧០ ដុល្លារអាមេរិក៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


