កីឡា
CAMSOC គ្រោងរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅឆ្នាំថ្មី
គណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ដែលហៅកាត់ថា CAMSOC នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ខាងមុខនេះ នឹងរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់និងលើកទិសដៅបន្ត ដោយគ្រោងនឹងពិភាក្សាគ្នាបញ្ហាទូទៅ បញ្ហាប្រឈម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមឆ្ពោះទៅឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។ នេះបើតាមការឲ្យដឹងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងការរៀបចំនេះថ្វីដ្បិតតែ នៅក្នុងឆ្នាំ២០២០ យើងជួបប្រទះបញ្ហាខ្លះៗ ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែសកម្មភាពការងារ និងសមិទ្ធផលការងាររបស់ CAMSOC សម្រេចបានលើសពីការរំពឹងទុក។ សមិទ្ធផលឆ្នាំ២០២០ គឺជាកត្តាកំណត់សម្រាប់ជោគជ័យ ឆ្នាំ២០២៣ ដោយការងារឆ្នាំ២០២០យើងបានធ្វើកិច្ចការជាច្រើនលើឯកសារគតិយុត្ត របៀបរបបការងារ យន្តការនៃសុខដុមនីយកម្មនៅក្នុងក្របខ័ណ្ឌការងារ CAMSOC។ ក្រៅពីការងារសំខាន់ៗ យើងក៏បានដាក់ចេញនូវគោលការណ៍ដោះស្រាយលើបញ្ហាប្រឈម និងការដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០២១ ហើយបញ្ហាធំដែលប្រឈមខ្លាំងនោះ គឺវិបត្តិជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់វិស័យនានាទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺវិស័យកីឡាក៏ទទួលរងនូវផលប៉ះពាល់ខ្លាំងដូចគ្នាផងដែរ។

សម្រាប់ផែនការទិសដៅបន្តនៅឆ្នាំ២០២១ ក៏ត្រូវបានលោកអគ្គលេខាបញ្ជាក់ឲ្យដឹងដែរថា CAMSOC មានការងារត្រូវបន្តធ្វើច្រើនណាស់ ក្នុងនោះក៏កម្ពុជាត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាខែវិច្ឆិកាឆ្នាំ២០២១ នៅប្រទេសវៀតណាម ហើយឆ្នាំ២០២១នេះ គឺត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ រីឯឆ្នាំ២០២២ គឺជាឆ្នាំអនុវត្តបន្តនូវអ្វីដែលសម្រេចបានក្នុងឆ្នាំ២០២១ ដូច្នេះនៅក្នុងឆ្នាំ២០២១នេះ គឺយើងត្រូវសម្រេចឲ្យបាននូវការងារទូទៅនៅក្នុងផ្នែកបច្ចេកទេស ដូចជាទីលានប្រកួតការកំណត់ប្រភេទកីឡាវិញ្ញាសាប្រកួតថា តើត្រូវកំណត់មានចំនួនប៉ុន្មាន។
នៅក្នុងផែនការមេស៊ីហ្គេម ២០២៣ ដែលដាក់ទិសដៅតាំងពីឆ្នាំ២០១៩កន្លងមក រហូតដល់ឆ្នាំ២០២០ ក៏មានកន្លែងខ្លះយើងអាចធ្វើបាន និងកន្លែងខ្លះទៀត ក៏មិនអាចធ្វើបានដែរ ព្រមទាំងការអាក់ខានមួយចំនួនលើផែនការអនុវត្តនៃការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី។ ប៉ុន្តែចាប់ពីឆ្នាំ២០២១ តទៅ យើងនឹងធ្វើកិច្ចការទាំងអស់កាន់តែសកម្ម ដោយឆ្នាំ២០២១ គឺជាឆ្នាំចាប់ផ្តើមដ៏សំខាន់និងពិសេស នៃការអនុវត្តឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន