ព័ត៌មានអន្ដរជាតិ
ហេតុការណ៍សំខាន់ៗក្នុងសោកនាដកម្មដាច់ស្ពានយោលនៅ ឥណ្ឌា
យ៉ាងហោចណាស់មនុស្ស ១៤១ នាក់បានស្លាប់ បន្ទាប់ពីស្ពានសម័យអង់គ្លេសនៅទន្លេ Morbi នៃរដ្ឋ Gujarat បានដាច់កាលពីថ្ងៃអាទិត្យ ខណៈមនុស្ស ១៧៧ នាក់ត្រូវបានជួយសង្គ្រោះ ហើយក្រុមអាជ្ញាធរក៏កំពុងស្វែងរកអ្នកផ្សេងទៀតដែលនៅបាត់ខ្លួនផងដែរ ។

ទន្ទឹមនោះ នៅមុនពេលកើតហេតុនៃការដាច់ស្ពាននេះ គេក៏សង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួនកើតឡើងផងដែរ ហើយនេះគឺជាចំណុចសំខាន់ៗនៅលើស្ពានដែលដាច់ ៖
១. មនុស្សប្រហែល ៥០០ នាក់ រួមទាំងស្ត្រី និងកុមារ បានដើរនៅលើស្ពានយោល នៅពេលដែលខ្សែកាបទ្រទ្រង់ស្ពានបានដាច់ ដោយបណ្ដាលឲ្យមនុស្សធ្លាក់ចូលទៅទន្លេដែលនៅខាងក្រោម ខណៈក្រុមមន្ត្រីបានឲ្យដឹងថា ស្ពាននេះអាចផ្ទុកមនុស្សបានត្រឹមតែ ១២៥ នាក់ប៉ុណ្ណោះ ។
២. មនុស្សជាច្រើនកំពុងធ្វើពិធី Chhath Puja នៅលើស្ពានអាយុកាល ១៥០ ឆ្នាំ ដែលមានចម្ងាយ ៣០០ គីឡូម៉ែត្រពីទីក្រុង Vadodara នៃរដ្ឋ Gujarat ។

៣. មនុស្សបានធ្លាក់ពីលើគ្នា ក្រោយដាច់ស្ពាន ហើយមនុស្សជាច្រើនបានតោងជាប់នឹងខ្សែទីដែលនៅជាប់ស្ពាន ខណៈខ្លះត្រូវបានគេឃើញហែលទៅរកសុវត្ថិភាព ។
៤. ស្ពានឆ្លងកាត់ទន្លេ Macchchhu ត្រូវបានបិទអស់រយៈពេល ៧ ខែមកហើយដើម្បីធ្វើការជួសជុល ។ វាត្រូវបានបើកឡើងវិញជាសាធារណៈនៅថ្ងៃទី ២៦ ខែតុលា ដែលជាថ្ងៃចូលឆ្នាំ Gujarati ប៉ុន្តែការបើកដំណើរការនោះ គឺមិនមានលិខិតបញ្ជាក់សុវត្ថិភាពពីអាជ្ញាធរឡើយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ Update ៖ ចំនួនអ្នកសា្លប់ ដោយសារដាច់ស្ពានយោលនៅ ឥណ្ឌា កើនជាង ១៤០ នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


