ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN ឲ្យ រុស្ស៊ី បើកច្រកនាំចេញគ្រាប់ធញ្ញជាតិ អ៊ុយក្រែន តាមសមុទ្រខ្មៅឡើងវិញ
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានបើកការប្រជុំបន្ទាន់ ជំរុញឲ្យរុស្ស៊ីត្រលប់ទៅរកកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅឡើងវិញ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់រុស្សី លោក Vassily Nebenzia អះអាងថា ចំពោះការផ្អាកសកម្មភាពនេះ គឺដោយសារតែកងនាវាចរនៅសមុទ្រខ្មៅរបស់ខ្លួន ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈដែលកងនាវារុស្ស៊ី កំពុងរក្សាសុវត្ថិភាពនៃ “ច្រករបៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ” ។
ទន្ទឹមនោះ លោក Nebenzia ក៏ចោទប្រកាន់អ៊ុយក្រែនទៀតថា បានរំលោភលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដូចនេះ រុស្ស៊ីត្រូវផ្អាកការចូលរួមដោយគ្មានដែនកំណត់ ព្រោះវាមិនអាចធានាសុវត្ថិភាពរបស់នាវាស៊ីវិលបានឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ លោក Martin Griffiths ប្រាប់អ្នកចូលរួមក្នុងកិច្ចប្រជុំនោះថា ការលើកឡើងរបស់រុស្ស៊ីគឺមិនពិតនោះទេ ពោលមិនមាននាវាណាមួយនៅច្រករបៀងឡើយ នៅយប់ដែលមានការវាយប្រហារកើតឡើង ។
ចំពោះការបញ្ឈប់ជាឯកតោភាគីនៃកិច្ចព្រមព្រៀងនេះ ធ្វើឲ្យឯកអគ្គរដ្ឋទូតអាមេរិក និងអឺរ៉ុបបានថ្កោលទោសរុស្ស៊ីជាខ្លាំង ។ ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតបារាំងលោក Nicolas de Riviere បាននិយាយថា ទីក្រុងមូស្គូ គឺមានចេតនាធ្វើការបញ្ឈប់កិច្ចព្រមព្រៀងនេះ ដើម្បីប្រើប្រាស់ភាពអត់ឃ្លាន ជាមធ្យោបាយនៃសម្ពាធ និងជាអាវុធនៃសង្គ្រាម ។
ដោយឡែក បេសកជនអាហ្រ្វិកក៏បានសង្កត់ធ្ងន់ដែរថា គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ គឺចាំបាច់ជាខ្លាំងដើម្បីការពារវិបត្តិស្បៀងអាហារពិភពលោក ខណៈឯកអគ្គរដ្ឋទូតរបស់កេនយ៉ាលោក Martin Kimani និយាយថា ការផ្អាកកិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យជីវិតមនុស្សជាច្រើនលាននាក់ដែលមិនពាក់ព័ន្ធជាមួយសង្គ្រាម ប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិបត្តិកង្វះស្បៀងអាហារ ៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ អង់គ្លេស ព្រមាន រុស្ស៊ី ថា នឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានប្រើនុយក្លេអ៊ែរនៅ អ៊ុយក្រែន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់