ព័ត៌មានជាតិ
សណ្ឋាគារសុខាភ្នំពេញរបស់អ្នកឧកញ៉ា សុខ គង់ ទីដែលមេដឹកនាំពិភពលោកមកប្រជុំ មានលក្ខណៈពិសេសអ្វីខ្លះ?
សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ត្រូវបានគេដឹងថា ជាទីតាំងសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះរៀបចំនាឆ្នាំ ២០២២នេះ។ តើសណ្ឋាគារសុខាភ្នំពេញរបស់អ្នកឧកញ៉ា សុខ គង់ ជាទីដែលមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក មកប្រជុំនោះ មានលក្ខណៈពិសេសអ្វីខ្លះ?
សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ល្បីល្បាញមួយនៅរាជធានីភ្នំពេញ ដោយផ្តល់ជូននូវស្ដង់ដារស្នាក់នៅប្រកបដោយប្រណិតភាព។ សណ្ឋាគារនេះ មានកម្ពស់ ១៨ជាន់ និងមានទីតាំងនៅទល់មុខព្រះបរមរាជវាំង ស្ថិតនៅចំចំណុចប្រសព្វនៃទន្លេចតុមុខ។
សណ្ឋាគារលំដាប់អភិជនមួយនេះ មានបន្ទប់ស្នាក់នៅសរុប ៧៤៤បន្ទប់ និងត្រូវបានចែកចេញជា ២ផ្នែក គឺបន្ទប់សណ្ឋាគារ ៥៤៩បន្ទប់ និងខុនដូ ១៩៥បន្ទប់។ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ មានសាលប្រជុំធំមួយ ដែលអាចផ្ទុកមនុស្ស ៣,០០០នាក់ និងមានកន្លែងចតយានយន្ត ៣ជាន់ ដែលអាចផ្តល់ជាចំណតរថយន្តប្រមាណ ១,០០០គ្រឿង និងម៉ូតូ ១,០០០គ្រឿង។ ក្នុងនោះ ក៏មានចំណតឧទ្ធម្ភាគចក្រ ២កន្លែង នៅលើដំបូលសណ្ឋាគារ ផងដែរ។
សូមជម្រាបថា សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ត្រូវបានបុកគ្រឹះសាងសង់ដំបូង នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០០៨ និងចំណាយថវិកាអស់ប្រមាណ ១២០លានដុល្លារអាមេរិក ដោយមិនគិតតម្លៃដី។ ដំណើរការសាងសង់ នៅលើផ្ទៃដីទំហំ ៥ហិកតា និងមានកម្ពស់សរុប ៧២,៨៧ម៉ែត្រ។ សណ្ឋាគារនេះ ត្រូវចំណាយពេលសាងសង់ជាង ៦ឆ្នាំ និងបានបើកសម្ពោធដាក់ឲ្យដំណើរការ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៥ ក្រោយអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


