ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ភរិយាខ្ញុំបានបំពេញកិច្ចការដ៍ល្អក្នុងនាមភរិយាប្រធានអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ០៨ ខែវិច្ឆិកានេះបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការថា សោកស្តាយដោយភរិយារបស់សម្ដេចមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបានដោយសារបញ្ហាសុខភាព។

សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា «តាំងពីចូលរួមអាស៊ាន១៩៩៩មកភរិយាខ្ញុំមិនដែលខកខានក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយខ្ញុំឡើយ។ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២និងឆ្នាំ២០១២ភរិយាខ្ញុំបានបំពេញកិច្ចការដ៏ល្អក្នុងនាមភរិយាប្រធានអាស៊ាន។ មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំគឺគ្រប់វេទិការអន្តរជាតិតែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមានអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសសម្ព័ន្ធ ត្បូង អាសុី អឺរ៉ុប»។
បើតាមសម្ដេចតេជោ ហ៊ុន សែន សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជាក៏មានវត្តមានភរិយាទៅចូលរួមជាប់ជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែភាពយន្តគេ និងឃើញភរិយារបស់សម្ដេចឈរពីក្រោយពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសតាំងពីក្មេងពាលនៅស្រាតនៅឡើយ។

សម្ដេចតេជោ ហ៊ុន សែនបានសរសេរទៀតថា ភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការនៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។ ហើយសម្ដេចក៏ផ្តាំទៅក្មេងពាលពីកំណើតឈប់បានឈប់ទៅរឿងបោកប្រាស់៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


