Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កំសត់កូន​ពុក បើទោះបីជាពុករវល់ការងារប្រទេសជាតិយ៉ាងណាក៏ដោយ ក៏ពុកមិនភ្លេច​ដល់កូនដែរ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសាររំលឹកខួបលើកទី ៤៦ឆ្នាំ នៃការស្លាប់របស់កូនប្រុសសម្តេច ឈ្មោះ «ហ៊ុន កំសត់» ដែលបានស្លាប់កាលពីថ្ងៃទី ១០​ ខែវិច្ឆិកា ឆ្នាំ ១៩៧៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកានេះថា «កំសត់កូន​ពុក បើទោះបីជាពុករវល់ការងារប្រទេសជាតិយ៉ាងណាក៏ដោយ ក៏ពុកមិនភ្លេច​ដល់កូនដែរ។ ថ្ងៃនេះជាខួបលើកទី ៤៦ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន (១០ វិច្ចិកា ១៩៧៦. ១០ វិច្ចិកា ២០២២)។ រយៈពេល ៤៦ឆ្នាំជារយៈពេលដ៏វែងតែពុក និងម៉ែមិនដែលភ្លេចនូវរឿងឈឺចាប់ ដែលបានកើតឡើងសម្រាប់រូបកូនព្រមទាំងពុក និងម៉ែនាពេលនោះដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «ទឹកភ្នែករាប់លានដំណក់របស់ពុក ដែលហូរធ្លាក់មកវាតែងតែដាស់តឿន ពុក ឲ្យបន្តការខិតខំលុបបំបាត់ចោលនយោបាយជ្រុលនិយមគ្រប់ប្រភេទ និងពីគ្រប់ប្រភពឲ្យអស់ពីកម្ពុជា។ សូមកុំឲ្យមានរឿងអកុសលរបៀបនេះ កើតឡើងចំពោះប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម