សន្តិសុខសង្គម
ដីព្រៃសហគមន៍ នៅចំណុចជ្រលងភ្នំ ក្នុងខេត្តកែប ត្រូវបានគេធ្វើរបងបេតុងហ៊ុមព័ទ្ធ
ដីព្រៃសហគមន៍ ជាគម្របព្រៃឈើ និងជាសម្បត្តិរដ្ឋ ត្រូវបានអ្នកមានលុយធ្វើរបងសំណង់រឹងមាំហ៊ុមព័ន្ធរាប់រយម៉ែត្រ និងទន្ទ្រានយកធ្វើជាកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យ។ ទីតាំងស្ថិតនៅច្រលងភ្នំក្រហម ចំណុចច្រលងភ្នំក្រហម ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានប្រាប់ឱ្យដឹងថា លោកទើបតែបានទទួលព័ត៌មានពេលថ្មីៗនេះ ហើយបានបញ្ជាឱ្យអភិបាលរងស្រុកម្នាក់តំណាងរូបលោក ចុះហាមឃាត់ឱ្យបញ្ឈប់ធ្វើសកម្មភាពទាំងនោះ ព្រោះអត់ទាន់មានច្បាប់អនុញ្ញាតនៅឡើយ។

ទាក់ទិននឹងរឿងរ៉ាវទាំងនោះ លោក វង់ សុផល នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តកែប បានបញ្ជាក់ឱ្យដឹងថា លោកមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ទៅធ្វើរបងរំលោភយកដីរដ្ឋនៅចំណុចច្រលងភ្នំក្រហមទាំងនេះបានឡើយ។

អាជ្ញាធរស្រុក បានស្រាវជ្រាវ និងបានហាមឃាត់អ្នកធ្វើរបងទាំងនោះ ប៉ុន្តែនៅស្ងៀមស្ងាត់ មិនទាន់មានវិធានការនៅឡើយ។ ទោះបីជាមានការហាមឃាត់ពីអាជ្ញាធរ ម្ចាស់ធ្វើរបងបានសំអាងថាជាដីរបស់ពួកគេ ហើយពួកគេនៅតែបន្តធ្វើរបងបេតុងទន្ទ្រានកាន់កាប់យកដីព្រៃសហគមន៍យកមកធ្វើកម្មសិទ្ធ ដោយបុគ្គលទាំងនោះជាអ្នកមានលុយ និងមានអំណាច។

គួរបញ្ជាក់ថា ដីនៅចំណុចច្រលងភ្នំក្រហមនេះត្រូវបានគេធ្វើរបងជាច្រើនកន្លែងផ្សេងគ្នា ខណៈសហគមន៍ការពារដីព្រៃឈើត្រូវបានរលាយ ឯអ្នកមានលុយមានអំណាចនៅតែប្រព្រឹត្តបន្តធ្វើរបងហ៊ុមព័ទ្ធយកដីរដ្ឋធ្វើជាកម្មសិទ្ធិ។ កន្លងមក រាជរដ្ឋាភិបាលតែងចាត់វិធានការជាបន្តបន្ទាប់ជុំវិញករណី អ្នកមានលុយមានអំណាបានធ្វើរបងរំលោភយកដីរដ្ឋ៕
អត្ថបទ៖ សឹង រ៉ាត់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


