ព័ត៌មានអន្ដរជាតិ
៤ ចំណុចចាប់អារម្មណ៍ខ្លាំង មុននិងការមកដល់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (មានវីដេអូ)
លោក ចូ បៃដិន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង ៨ និង ២០ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
ដោយឡែក មុននិងការមកដល់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃដិន ក្រុមអ្នកសង្កេតការហាក់ចាប់អារម្មណ៍នៅរឿងចំនួន នៅឯព្រលានយន្តហោះភ្នំពេញផងដែរ។
១ សកម្មភាពក្រុមកាំភ្លើង Snipers និងឆ្លុះកែវយិត
Snipers គឺជាអ្នកបាញ់កាំភ្លើងយោធាឬទាហានប៉ារ៉ា ដែលចូលរួមគោលដៅពីទីតាំងលាក់បាំង ឬនៅចម្ងាយលើសពីសមត្ថភាពរាវរករបស់គោលដៅ។ ក្រុមនេះមានការហ្វឹកហ្វឺនជំនាញ និងត្រូវបានបំពាក់ដោយកាំភ្លើងដែលមានភាពជាក់លាក់ខ្ពស់ និងអុបទិកពង្រីកខ្ពស់ ក៏បម្រើជាអ្នកកាយរឹទ្ធិឬអ្នកសង្កេតការណ៍ ដែលផ្តល់ព័ត៌មានយុទ្ធសាស្ត្រត្រឡប់ទៅអង្គភាព ឬទីបញ្ជាការបញ្ជាការរបស់ពួកគេ។ Snipers បានបណ្ដុះបណ្ដាលក្នុងបច្ចេកទេសប្រតិបត្តិការពិសេសជាច្រើនដូចជាការរកឃើញ ការតាមដាន វិធីសាស្ត្រប៉ាន់ស្មានជួរគោលដៅ ការក្លែងបន្លំ ការតាមដាន យានបំផ្ទុះ យានវាល ការជ្រៀតចូល ការឈ្លបយកការណ៍ និងការសង្កេតពិសេស ការឃ្លាំមើល និងការទទួលបានគោលដៅ។
២ លោក ចូបៃដិន ចុះពីលើយន្តហោះទៅជួបមនុស្សមួយក្រុម
នៅពេលលោក ចូបៃដិន ចុះពីលើយន្តហោះ តាមធម្មតាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះគឺត្រូវឡើងជិះរថយន្តភ្លាមៗ តែបែរជាដើរដោយថ្មើរជើងទៅជួបក្រុមមនុស្ស ដែលនៅក្បែរនោះពោលគឺនៅក្នុងព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។ ដែលនេះអ្នកតាមដានកម្ពុជាវិភាគថាគឺជាជោគជ័យរបស់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំយ៉ាងកិច្ចប្រជុំអាស៊ាន។ក្នុងជំនួបជាមួយមនុស្សមួយក្រុមលោក បៃដិន បានបង្ហាញទឹកមុខរីករាយមានអារម្មណ៍សុវត្ថិភាពថាកម្ពុជាពិតជាមានសុខសន្តិភាព និងសណ្ដាប់ធ្នាប់សន្តិសុខល្អ។
៣ លេចវត្តមានរដ្ឋមន្ត្រីសំខាន់២រូបទៅទទួលស្វាគមន៍
នៅឯព្រលានយន្ដហោះអន្តរជាតិភ្នំពេញ នៅទីតាំង VIP លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានទទួលស្វាគមន៍លោកចូ បៃដិន និងគណៈប្រតិភូរបស់លោក។ ក្នុងនោះ ក៏មានវត្តមានលោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតមួយចំនួនទៀត។
៤ ប្រធានាធិបតីដំបូង និងទី២ ដែលមកកម្ពុជា
លោកចូ បៃដិន ក្លាយជាមេដឹកនាំសហរដ្ឋអាមេរិកដំបូងគេ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានចាប់តាំងពីឆ្នាំ ២០១៧មក។ លោកជាប្រធានាធិបតីអាមេរិកទីពីរហើយ ដែលអញ្ជើញមកកម្ពុជា បន្ទាប់ពីលោក Barack Obama បានមកដល់ម្ពុជា កាលពីឆ្នាំ ២០១២ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន-អាមេរិក ដែលកាលណោះធ្វើឡើង នៅ វិមានសន្តិភាព៕
សូមទស្សនាវីដេអូនៃការមកដល់ របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ខាងក្រោមនេះ៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក បៃដិន ក្លាយជាមេដឹកនាំអាមេរិកដំបូងគេ ដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចាប់តាំងពីឆ្នាំ ២០១៧
ចុចអាន៖មូលហេតុមួយគត់ ដែលស្ដេចព្រុយណេមានទ្រព្យសម្បត្តិច្រើនជាងគេ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង