ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ ណែនាំបេក្ខជនប្រឡងបាក់ឌុបត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីឱ្យការប្រឡងទទួលបានជោជ័យ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានណែនាំដល់បេក្ខជនប្រឡងបាក់ឌុបដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែធ្នូ ខាងមុខ ត្រូវធ្វើស្វ័យសិក្សាបន្ថែម និងត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីឱ្យការប្រឡងទទួលបានជោជ័យ។

លោកបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះថា «ខ្ញុំសូមគោរពផ្ញើសារជូនបេក្ខជនប្រឡងបាក់ឌុបបន្តការត្រៀមខ្លួនប្រឡងតាមផែនការបុគ្គល ដោយធ្វើស្វ័យសិក្សាបន្ថែមផង និងបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្របនឹងការបន្តចូលរួមប្រតិបត្តិវិធានការសុវត្ថិភាពសុខភាពព្រមទាំងបង្កើនការប្រយ័ត្ន
ប្រយែងពេលធ្វើដំណើរតាមដងផ្លូវដោយត្រូវបន្តគោរពច្បាប់ចរាចរណ៍ និងបន្តញ៉ាំឲ្យគ្រប់ គេងឲ្យគ្រាន់ ទឹកឲ្យក្រែល»។
ជាមួយគ្នានេះដែរ លោក រស់ សុវាចា បានផ្តាំផ្ញើដល់មាតាបិតាមេត្តាបន្តជួយដំណើរការរៀសូត្រ និងការត្រៀមប្រឡងរបស់កូនៗដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា និងបន្តលើកទឹកចិត្តជួយសិស្សានុសិស្ស និងបេក្ខជនប្រឡងបាក់ឌុបឲ្យអនុវត្តន៍លំហាត់ និងរៀនបន្ថែមនៅផ្ទះ។
លោកបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណជូនចំពោះបុគ្គលិកអប់រំ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធដែលបានបន្តចូលរួមលើកកម្ពស់ការបង្រៀន រៀន និងបានចូលរួមគាំទ្រដំណើរការប្រឡងបាក់ឌុបគ្រប់ដំណាក់កាលមុន និងក្នុងបរិបទកូវីដ-១៩។

បើតាមលោក រស់ សុវាចា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបចំនួន
១២៨ ១៣៦ នាក់ ស្រី ៦៨ ៧៧៣ ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្ត ៤២ ៩៣៦ នាក់ ស្រី ២៥ ៤៤៥ ថ្នាក់វិទ្យាសាស្រ្តសង្គម ៨៥ ២០០ នាក់ ស្រី ៤៣ ៣២៨នាក់។ ក្នុងនោះមានមណ្ឌលប្រឡងសរុបចំនួន ២២១កើន១៧ មណ្ឌលប្រឡងក្នុងនោះថ្នាក់វិទ្យាសាស្រ្ត មាន៧៦មណ្ឌល កើន៣ មណ្ឌលត្រូវជា១៧៤៣បន្ទប់និងថ្នាក់វិទ្យាសាស្រ្តសង្គមមាន ១៤៥ មណ្ឌល កើន១៤មណ្ឌលត្រូវជា៣ ៤៣១ បន្ទប់។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ដែលត្រូវរៀបចំថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ទៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២វិញដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាជាតិ និងបុណ្យជាតិ និងដើម្បីឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


