Connect with us

ព័ត៌មានអន្ដរជាតិ

ចាម៉ៃកា ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារក្រុមជើងកាង

បានផុស

នៅ

ឧក្រិដ្ឋកម្មក្រុមជើងកាងនៅក្នុងប្រទេសចាម៉ៃកាបានកើនឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យរដ្ឋាភិបាលប្រទេសនេះបង្ខំប្រកាសដាក់ទីក្រុង​ និងតំបន់មួយចំនួនទៀត​ ក្នុងភាពអាសន្ន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចាម៉ៃកាជាប្រទេសដែលជោកជាំទៅដោយក្រុមជើងកាង បង្កបទឧក្រិដ្ឋជារៀងរាល់ថ្ងៃ ដែលឧក្រិដ្ឋកម្មទាំងនោះ​ រួមមាន គ្រឿងញៀន ជួញដូរពេស្យាចារ និងប្លន់សម្លាប់មនុស្សយ៉ាងគគ្លើន នៅក្នុងទីក្រុង ។

ការដាក់ប្រទេសក្នុងភាពអាសន្នបែបនេះ នឹងផ្តល់អំណាចកាន់តែខ្លាំងដល់ក្រុមប៉ូលិស ក្នុងការប្រតិបត្តិការដោយមិនចាំបាច់មានដីការ ឬលិខិតអនុញ្ញាតក្នុងការឆែកឆេរនោះឡើយ ។

គួរឲ្យដឹងថា ជារៀងរាល់ឆ្នាំ​ ក្រុមជើងកាងនៅក្នុងប្រទេសនេះ មានចំនួនកើនឡើងជាប្រចាំ ដែលភាគច្រើនសម្បូរទៅដោយក្មេងៗយុវវ័យចូលរួម ។

បើតាមរបាយការណ៍របស់រដ្ឋាភិបាលបញ្ជាក់ថា គ្រាន់តែឆ្នាំ ២០១៨ នៅក្នុងប្រទេសដីកោះមួយនេះ មានក្រុមជើងកាងរហូតដល់ ៣៨១ ក្រុម ។

ជាមួយគ្នានោះ ក្រុមជើងកាងដែលមានកិត្តិនាមល្បីជាងគេនៅក្នុងប្រទេស គឺក្រុម Klansman Gang, ក្រុម One Order Gang និងក្រុម Rat Bat ៕​

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម