Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ ត្រៀម​ខ្លួន​រួចហើយ សម្រាប់​ការ​ចរចា​កម្រិត​ខ្ពស់​ ចាំតែខាង អាមេរិក ប៉ុណ្ណោះ

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងមូស្គូ លោក Sergei Ryabkov ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលនិយាយនៅថ្ងៃសុក្រទី១៨ខែវិច្ឆិកានេះថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងស្ថិរភាពជាយុទ្ធសាស្រ្ត ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈ។

អនុរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងមូស្គូ លោក Sergei Ryabkov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ក៏​បាន​និយាយ​ដែរ​ថា រុស្ស៊ី​មិន​ច្រានចោល​ទំនាក់ទំនង​ថ្មី​ជាមួយ​អាមេរិក​ទេ បន្ទាប់ពី​កិច្ចចរចា​​ស្តីពីសន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ New START នាពេលខាងមុខ​ ក្នុង​ទីក្រុង​គែរ នៃប្រទេសអេហ្ស៊ីប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ រុស្ស៊ី៖ ឧប្បត្តិហេតុមីស៊ីលនៅប៉ូឡូញ បង្ហាញថា បស្ចិមប្រទេស កំពុងខិតទៅជិតសង្គ្រាមលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម