Connect with us

ជីវិតកម្សាន្ដ

ឌី សូនិត្តា ​ផ្ញើសារក្ដុកក្ដួល​ទៅ​កាន់​ម្ដាយ​ ក្រោយ​លើក​ពាន​​ I Am A Singer Cambodia

បានផុស

នៅ

​ឌី សូនិត្តា បាន​បង្ហោះ​សារយ៉ាង​ក្ដុកក្ដួល​ប៉ុន្មាន​ឃ្លា​ទៅ​កាន់​ម្ដាយ​របស់​នាង ក្រោយ​ខ្លួន​បាន​លើក​ពាន​ I Am A Singer Cambodia រដូវ​កាល​ទី៣ កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២២​នេះ​។​

ឌី សូនិត្តា ​​​បាន​សរសេរ​រៀប​រាប់​​នៅ​លើ​បណ្ដាញ​សង្គម​របស់ខ្លួនថា «ម៉ែ​អើយ…..កូន​ធ្វើ​បាន​ជូន​ម៉ែ​ហើយ ម៉ែ​អាច​និង​កម្សត់​ពី​ក្មេង តែ​កូន​នឹង​កែ​ប្រវត្តិសាស្ត្រ​កម្សត់​របស់​ម៉ែ​ដោយ​ស្នាដៃ​កូន​ណា​ម៉ែ សូមទោស​ដែល​កូន​អោយ​ម៉ែ​រង់​ចាំ​ភាព​ជោគជ័យ​លើ​វិស័យ​ចម្រៀង​ដែល​ម៉ែ​ស្រលាញ់​ឡើង​ជាង ១៥ឆ្នាំ កា​រង់​ចាំ​ ១៥ឆ្នាំ​របស់​ម៉ែ​បាន​សម្រេច​ហើយ វា​អាច​នឹង​យឺត​បន្តិច​មែន​ម៉ែ តែ​វា​មានន័យ​នៅ​ចុង​បញ្ចប់​ណា​ម៉ែ។ ទី​បំផុត​កូន​ឈ្នះ​ខ្លួន​ឯង ឈ្នះ​ឧបសគ្គ ឈ្នះ​បញ្ហា​គ្រប់​រឿង​ដោយ​ក្តី​ស្រលាញ់​ដោយ​បេះដូង​បរិសុទ្ធ​របស់​ម៉ែ​ចំពោះ​កូន»។

​គួរ​បញ្ជាក់​ថា តារាចម្រៀងរូបនេះ ក៏ទទួលបានការ​សរសើរ​ និង​សាទរពីសំណាក់មិត្តរួមអាជីពជាច្រើនផងដែរ។

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម