សន្តិសុខសង្គម
ប្រតិបត្តិការមុជទឹកស្វែងរកក្មេងៗ ចំនួន០៤នាក់ លង់ទឹករណ្តៅដីបានបញ្ចប់រកឃេីញសពអស់ហើយ
ក្រុមស្វែងរកសពក្មេងៗរងគ្រោះដោយសារលង់ទឹកក្នុងរណ្តៅដីតាង៉ែតបានរកឃេីញសពអស់ហើយ នៅវេលាម៉ោង ៤និង៣០នាទីព្រឹកនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
មន្ត្រីនគរបាលប៉ុស្តិ៍ដំណាក់អំពិល បានឲ្យថា រណីក្មេងៗប្រុស-ស្រី ចំនួន០៤នាក់ដែលលង់ទឹកស្លាប់ នៅរណ្តៅដីតាង៉ែត ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានស្វែងរកឃើញសពក្មេងរងគ្រោះដែលលិចបាត់ក្នុងរណ្តៅដីគ្រប់ហើយ ។

នគរបាលបានឲ្យទៀតថា កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញមានក្មេងប្រុស-ស្រី ចំនួន០៤នាក់ បាននាំគ្នាចុះរាវលៀសក្នុងរណ្តៅដីតាង៉ែត ស្ថិតភូមិ-ឃុំខាងលើក៏លង់ទឹកស្លាប់ ។ ក្រោយពីទទួលបានព័ត៌មានករណីក្មេងលង់ទឹកសមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នាចុះមុជរាវស្វែងរកសពដំបូងរកឃើញសពក្មេងស្រីជាបងប្អូនភ្លោះ ចំនួន០២នាក់ និងបាត់ចំនួន០២នាក់ទៀត ។ ប្រភពបន្តទៀតថា ក្រុមស្វែងរកបន្តមុជទឹកស្វែងរកសពក្មេងដែលបាត់ពេញមួយយប់លុះដល់ម៉ោង៤និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ ទើបរកឃើញសពពីរនាក់ទៀត ។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ក្មេងៗរងគ្រោះស្លាប់ ក្នុងរកណីខាងលើ ទី១-ឈ្មោះ នី ស្រីណាក់ ភេទស្រី អាយុ ១៣ឆ្នាំ ,ទី២-ឈ្មោះ នី ស្រី ណា ភេទស្រី អាយុ ១៣ឆ្នាំ ជាកូនភ្លោះ រកសពថ្ងៃនៅព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា, ទី៣-ឈ្មោះ ថាន គីមយ៉ាង ភេទប្រុស អាយុ ១១ឆ្នាំ និងទី៤-ថាន ថានុក ភេទប្រុស អាយុ ៩ឆ្នាំជាបងប្អូនបង្កើត រកឃើញសពចុងក្រោយនៅព្រលឹមថ្ងៃទី៣០ ខែវិច្ឆិកានេះ ។

ក្នុងហេតុការណ៍ក្មេងៗលង់ទឹកគួរឲ្យរន្ធនេះ សមត្ថកិច្ចរួមទាំងអាជ្ញាធរបានសូមចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយគ្រួសារនៃសពផងដែរ ។ បច្ចុប្បន្ន សពក្មេងៗរងគ្រោះទាំងបួននាក់ ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ ភួង រដ្ឋា

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


