ជីវិតកម្សាន្ដ
សម្បត្តិបេតិកភណ្ឌខ្មែរចំនួន ៩ ហើយ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ពិតជាមោទកភាពខ្លាំងណាស់សម្រាប់ប្រជាជន និងកូនខ្មែរគ្រប់រូប ដែលគិតមកទល់ពេលនេះ សម្បត្តិបេតិកភណ្ឌខ្មែរចំនួន ៩ ហើយ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងនោះមានសម្បត្តិវប្បធម៌រូបីចំនួន ៣ និងសម្បត្តិវប្បធម៌អរូបី ៦។
ចំពោះសម្បត្តិបេតិកភណ្ឌខ្មែរចំនួន ៩ ដែលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះរួមមាន ៖
១.តំបន់អង្គរ ៖ សម្បត្តិបេតិកភណ្ឌពិភពលោកចុះបញ្ជីនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២។
២. របាំព្រះរាជទ្រព្យ ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។
៣.ប្រាសាទព្រះវិហារ ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៧។
៤.ល្ខោនស្រមោលស្បែកធំ ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៥។
៥.ល្បែងទាញព្រ័ត្រ ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥។
៦.ចាប៉ីដងវែង ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។
៧.តំបន់ប្រាសាទសំបូរព្រៃគុក ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧។
៨.ល្ខោនខោលវត្តស្វាយអណ្ដែត ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨។
៩.គុនល្បុក្កតោ ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


