Connect with us

កីឡា

លោក Conor និយាយថា «…ការប្ដេជ្ញាចិត្តរបស់យើង នឹងមិនបោះបង់នៅថ្ងៃសៅរ៍នេះនោះទេ»

បានផុស

នៅ

លោក Conor Nestor គ្រូ​បង្វឹក នៃ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​និយាយ​ថា «​យើង​ត្រូវ​បង្ហាញ​អ្នកគាំទ្រ​របស់​យើង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ថា នឹង​មិន​បោះបង់​ថ្ងៃ​សៅរ៍​នេះ​នោះ​ទេ»។ លើក​ឡើង​ដូច្នេះ​គឺ​នៅមុន​ការប្រកួត​ជាមួយ ក្លិប​វិសាខា ក្នុងការ​ប្រកួត​សប្ដាហ៍​ចុងក្រោយ នៃ​លី​គ​កំពូល​កម្ពុជា ដែលមាន ៣ ក្រុម កំពុង​ប្រជែង​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ​ក្រោ​ន​, វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង គឺជា​ក្រុម​កំពូល​ទាំង ៣ ដែល​ត្រូវ​កាត់សេចក្ដី​រក​ម្ចាស់​ជើងឯក​នៅ​ថ្ងៃ​ចុងក្រោយ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ០៣ ខែ​ធ្នូ ឆ្នាំ ២០២២ នេះ តាមរយៈ ភ្នំពេញ​ក្រោ​ន ជួប បឹងកេត រីឯ ព្រះខ័ន​រាជ​ស្វាយរៀង ជួប វិសាខា ខណៈ​ក្រុម​ទាំង​៣ មាន ៤៩ ពិន្ទុ​ដូចគ្នា ប៉ុន្តែ​ឈ្នះ​ចាញ់​គ្នា​ត្រង់​រូបមន្ត Hea to Head ភ្នំពេញ​ក្រោ​ន មានប្រៀប​ជាងគេ។

មុន​ការ​ប្រកួត​មកដល់​លោក Conor Nestor បាន​ប្រាប់ កម្ពុ​ជាថ្មី ថា «​យើង​អាច​នឹង​ចាញ់​ដោយសារ​រូបមន្ត Hea to Head ទោះបី​លេង​ទល់នឹង​ក្រុម​ទាំងពីរ​នៅ​ក្រៅ​ដី ៣ ដង​ក៏ដោយ។ មានន័យថា យើង​បាត់បង់​ការ​មានប្រៀប​ក្នុង​ដី​ទល់នឹង​គូប្រជែង​ទាំងពីរ អ្នក​រៀបចំ​ខ្វះ​សុចរិត​ភាព​កីឡា ហើយ​ខ្ញុំ​ក៏បាន​ប្រឆាំង​រឿង​នេះ​មុន​ពេល​លី​គ​ចាប់ផ្ដើម​ផង​ដែរ។ នៅ​ឆ្នាំក្រោយ CPL ត្រូវតែ​កែលម្អ​ចំណុច​ទាំងនេះ»។

«សូម​ក្រឡេកមើល​កីឡាករ​ជម្រើសជាតិ​ដែល​លេង​ឲ្យ ណាហ្គា ខែ​នេះ គ្មាន​ការប្រកួត ដើម្បី​ត្រៀម​ប្រកួត AFF នាពេលខាងមុខ។ ខ្ញុំ​បាន​តស៊ូ​នឹង​ការ​ផ្លាស់ប្ដូរ​ទាំងនេះ មុន​ពេល​រដូវ​កាល​ចាប់ផ្ដើម ប៉ុន្តែ​វា​ត្រូវ​បាន​ខ្ជះខ្ជាយ​ថាមពល គ្មាន​នរណា​ម្នាក់​ស្តាប់​ឡើយ។ ដោយបាន​និយាយថា យើង​ស្ថិតក្នុង​តំណែង​នេះ​ដោយសារតែ​កំហុស​របស់​យើង​ផ្ទាល់ ហើយ​យើង​ត្រូវ​បង្ហាញ​អ្នកគាំទ្រ​របស់​យើង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ថា នឹង​មិន​បោះបង់​ថ្ងៃ​សៅរ៍​នេះ​នោះ​ទេ»។ សម្ដី​បន្ថែម​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អៀរ​ឡង់​ខាងជើង​រូប​នេះ។

លោក​ក៏បាន​បង្ហាញ​ពាក្យពេចន៍​ទៅ​អ្នកគាំទ្រ​ថា «ខ្ញុំ​សង្ឃឹមថា អ្នក​គ្រប់គ្នា នឹង​មក​ពេញ​កីឡដ្ឋាន កីឡាករ​តែងតែ​ផ្តល់​គ្រប់យ៉ាង​ដែល​ល្អ​បំផុត។ ការ​ឈ្នះ ឬ​ចាញ់ គឺជា​ផ្នែក​មួយ នៃ​បាល់ទាត់ យើង​លេង​តែងតែ​ចង់បាន​ជ័យជំនះ ពួក​យើង​តែងតែ​ខូចចិត្ត​ពេល​ដែល​យើង​ចាញ់ ប៉ុន្តែ​ការ​មក​ពេញ​កីឡដ្ឋាន​គឺជា​ការ​មានប្រៀប​មួយ​យ៉ាង​ពេញទំហឹង»។

ព្រះខ័ន​រាជ​ស្វាយរៀង នឹង​ត្រូវ​ជួប វិសាខា នៅ​ថ្ងៃ​ទី ០៣ ខែ​ធ្នូ ឆ្នាំ ២០២២ នេះ វេលា​ម៉ោង ៦ និង ៣០ នាទី​យប់ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ផ្ទាល់​តែម្ដង៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម