កីឡា
តើ វិសាខា អាចបញ្ចប់កំណត់ត្រា ៣-០ របស់ ព្រះខ័នរាជស្វាយរៀង បានទេថ្ងៃអាទិត្យនេះ?
ការប្រកួតលីគបាល់ទាត់កំពូលកម្ពុជា បានវិលត្រឡប់មកវិញចុងសប្តាហ៍នេះ បន្ទាប់ពីឈប់សម្រាកក្នុងថ្ងៃ FIFA Day ហើយជំនួបរវាងម្ចាស់ផ្ទះ វិសាខា និង ព្រះខ័នរាជស្វាយរៀង ជាគូគួរឲ្យចាប់អារម្មណ៍ជាងគេ។

វិសាខា បើកទ្វារកីឡដ្ឋានព្រីនស៍របស់ខ្លួន វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ទទួលក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតសប្តាហ៍ទី៤ នៃលីគបាល់ទាត់កំពូលកម្ពុជា។
នេះជាជំនួបធំគួរឲ្យចាប់អារម្មណ៍ប្រចាំសប្តាហ៍ ប៉ុន្តែបើក្រឡេកមើលស្ថិតិនៃការប្រកួតលីគរដូវកាលថ្មីនេះ វិសាខា មិនទាន់មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ សប្តាហ៍បើកឆាក វិសាខា បានចាញ់ កងយោធពលខេមរភូមិន្ទ ១-២ នៅស្តាតចាស់ ប៉ុន្តែរកបាន ៣ ពិន្ទុ តាមរយៈជ័យជម្នះ ៣-២ លើក្រុម ឡាយហ្វ ព្រះសីហនុ នៅដីរបស់ខ្លួនសម្រាប់សប្តាហ៍ទី២ ហើយស្មើ ១-១ ជាមួយ អឹមអូអាយ កំពង់ដេវ៉ា ក្នុងសប្តាហ៍ទី៣។

ដូច្នេះ វិសាខា មាន ៤ ពិន្ទុ កំពុងឈរលេខ ៤ នៃតារាងពិន្ទុ ប្រៀបធៀបនឹង ព្រះខ័នរាជស្វាយរៀង មាន ៩ ពិន្ទុ កំពុងឈរលើកំពូលតារាង។ ព្រះខ័នរាជស្វាយរៀង បានបង្កើតកំណត់ត្រាល្អឥតខ្ចោះដោយឈ្នះដៃគូដោយលទ្ធផល ៣-០ ចំនួន ៤ ប្រកួតជាប់គ្នាគឺ ៣ លើកក្នុងលីគកំពូលកម្ពុជា លើ ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ និង បឹងកេត ហើយ ១ ទៀត លើ Shan United ក្នុងពាន ASEAN Club Championship។
បើក្រឡេកមើលប្រវត្តិជួបគ្នា វិសាខា ជាក្រុមមួយដែលបានធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង ជួបការលំបាក។ គិតពីឆ្នាំ ២០២៤ វិសាខា ធ្លាប់បានឈ្នះ ព្រះខ័នរាជស្វាយរៀង ២ លើកក្នុងចំណោម ការជួបគ្នា ៦ លើកចុងក្រោយ។

សរុបជួបគ្នា ២០ លើក ទាំងការប្រកួតក្នុងលីគ ពានសម្តេចតេជោ និងមិត្តភាព ព្រះខ័នរាជស្វាយរៀង បានឈ្នះ ៩ លើក ហើយ វិសាខា បានឈ្នះ ៨ លើក និងស្មើគ្នា ៣ លើក។ ព្រះខ័នរាជស្វាយរៀង ស៊ុតចូល ៣២ គ្រាប់ ខណៈ វិសាខា ស៊ុតចូល ២៤ គ្រាប់។
អ្វីដែលគួរឲ្យកត់សំគាល់ វិសាខា បានឈ្នះ ព្រះខ័នរាជស្វាយរៀង ក្នុងដីខ្លួនឯងតែ ៣ លើកប៉ុណ្ណោះ ប៉ុន្តែឈ្នះ ក្រៅដី រហូតដល់ ៥ លើក។ ចំណែក ព្រះខ័នរាជស្វាយរៀង បានឈ្នះក្នុងដីខ្លួនឯង ៥ លើក និងឈ្នះក្រៅដី ៤ លើក។

អ្នកគាំទ្រចង់ឃើញថា តើ វិសាខា អាចបញ្ចប់កំណត់ត្រារបស់ ព្រះខ័នរាជស្វាយរៀង បានឬទេ? ឬមួយ ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាសម្រាប់ការឈ្នះលើដៃគូ ៣-០ ជាលើកទី៥? ចម្លើយគឺមានតែយប់ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញានេះ នៅកីឡដ្ឋានព្រីនស៍៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


