កីឡា
វិសាខា ឈរលើកំពូលតារាង ឡើងវគ្គ ៤ ក្រុម ក្រោយឈ្នះក្រុមប៉ូលិសឡាវ ៣-០
ក្រុមបាល់ទះ វិសាខា តំណាងឲ្យក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទះប៉ូលិសឡាវ (Lao Ministry of Public Security) ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតកីឡាបាល់ទះពានប៉ូលិសអន្តរជាតិ នៅប្រទេសវៀតណាម។

សម្រាប់ការប្រកួតនេះ ក្រុមវិសាខា មិនពិបាកយកឈ្នះលើក្រុមឡាវឡើយ ដោយបានយកឈ្នះក្នុងលទ្ធផល ៣-០។ សិតទី១ វិសាខា បានយកឈ្នះដោយពិន្ទុដាច់ឆ្ងាយ ២៥-១២ ប៉ុន្តែនៅសិតទី២ រាងពិបាកបន្តិចដោយបានឈ្នះក្នុងលទ្ធផល ២៥-២២ និងសិតទី៣ គ្រូដាក់កីឡាករកម្រិត B សុទ្ធឲ្យលេងដោយបានយកឈ្នះដោយពិន្ទុ ២៥- ២០។
នេះជាជ័យជម្នះលើកទី២ បន្ទាប់ពីបានឈ្នះការប្រកួតលើកទី១លើក្រុមរបស់ម្ចាស់ផ្ទះវៀតណាម The Cong-Tan Cang ដោយលទ្ធផល ៣-១ កាលពីម្សិលមិញ ទី២៦ ខែសីហា ឆ្នាំ ២០២៥។ ដូច្នេះ វិសាខា ឈ្នះទាំងពីរប្រកួត រកបាន៦ពិន្ទុ ឈរលើកំពូលតារាងពូល A និងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅថ្ងៃទី២៨ ខែសីហា ក្រុមវិសាខា គ្មានការប្រកួតទេ ប៉ុន្តែក្រុមផ្សេងត្រូវប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល A និង B។ នៅថ្ងៃទី២៩ ខែសីហា ទើប វិសាខា មានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


