Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដឹកជញ្ជូន​សន្លឹក​កិច្ចការ​​របស់បេក្ខជន​ពី​បណ្ដាខេត្តមក​កាន់​រាជធានី​ភ្នំពេញ

បានផុស

នៅ

បន្ទាប់ពីបញ្ចប់ដំណើរការសំណេររយៈពេលពីរថ្ងៃ នៃការការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) កាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ កន្លងទៅនេះ នៅព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទ បានដឹកសន្លឹកកិច្ចការបេក្ខជន ​ព្រមទាំងសំណុំ​ឯកសារ​ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តនានា មកមណ្ឌល​កំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីធ្វើកំណែ និងរង់ចាំថ្ងៃប្រកាសលិតផល។ ដោយឡែកសន្លឹកកិច្ចការនៅរាជធានីភ្នំពេញ​ និងកំពង់ស្ពឺ បានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិរួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់ ក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ និងការការពារសុវត្ថិភាពដោយកម្លាំងប្រដាប់អាវុធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម