កីឡា
ក្រុមកម្ពុជា Impunity ប៉ះហ្វីលីពីនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Impunity KH ត្រូវប្រកួតជាមួយក្រុមហ្វីលីពីន នៅថ្ងៃទី១០ ខែធ្នូ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសាជាថ្មីនៃព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក World Esports Championship 2022 រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) នៅកោះបាលី ចាប់ពីថ្ងៃទី៣ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។
ក្រុមកម្ពុជាមិនបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិទេ បន្ទាប់ពីចាញ់ម្ចាស់ឥណ្ឌូនេស៊ីឥណ្ឌូនេស៊ី ដោយលទ្ធផល ១-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិត Upper Bracket Final ប៉ុន្តែមិនទាន់អស់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រឡើយ ដោយបានធ្លាក់ទៅកម្រិត Lower Bracket Final ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាថ្មី។
ផ្អែកតាមលទ្ធផលក្នុងកម្រិត Lower Bracket Final គឺក្រុមជម្រើសជាតិហ្វីលីពីនបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះក្រុមកម្ពុជា។ ប្រសិនបើកម្ពុជាឈ្នះនឹងឡើងទៅជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ីជាថ្មី ប៉ុន្តែបើចាញ់គឺចប់ភារកិច្ចត្រឹមនេះជាមួយនឹងមេដាយសំរឹទ្ធ និងប្រាក់រង្វាន់២ម៉ឺនដុល្លារអាមេរិក។
៣ប្រកួតកន្លងមក ក្រុម Impunity កម្ពុជាបានយកឈ្នះ ណាមីប៊ី ២-០ និងឈ្នះក្រុមម៉ាឡេស៊ី ២-១ ប៉ុន្តែចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក ក្រុមហ្វីលីពីន ប្រកួតទី១បានចាញ់ឥណ្ឌូនេស៊ី ២-០ ដែលធ្វើឲ្យពួកគេធ្លាក់មក Lower Bracket Final ជាកម្រិតពួកគេធ្វើបានល្អគឺឈ្នះស្លូវ៉ានៀ ២-០, ឈ្នះអាហ្សង់ទីន ២-០ និងឈ្នះម៉ាឡេស៊ី ២-០ ដើម្បីឡើងទៅជួបក្រុមកម្ពុជានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ជើងឯកពិភពលោកមានក្រុមជម្រើសជាតិមកពីតំបន់ទ្វីបអាស៊ី អាហ្វ្រិក អាមេរិក និងអឺរ៉ុប ប៉ុន្តែមានតែ៨ក្រុមប៉ុណ្ណោះចូលរួមប្រកួត។
ចំពោះប្រាក់រង្វាន់សរុបចំនួន១សែនដុល្លារអាមេរិកដែលត្រូវបានបែងចែកទៅតាមចំណាត់ថ្នាក់ដូចខាងក្រោម៖
- ជើងឯក៖ ៥ម៉ឺនដុល្លារ
- លេខ២៖ ៣ម៉ឺនដុល្លារ
- លេខ៣៖ ២ម៉ឺនដុល្លាត
- ក្រុមចាប់ពីចំណាត់ថ្នាក់លេខ៤ដល់លេខ៨ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដែរ។
អត្ថបទ៖ វីរបុត្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ