សេដ្ឋកិច្ច
ទំហំជួញដូរផ្សារភាគហ៊ុននៅកម្ពុជា កើនឡើង ៦៦ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ទំហំជួញដូរនៃផ្សារភាគហ៊ុននៅកម្ពុជា បានកើនឡើងដល់៦៦ម៉ឺនដុល្លារអាមេរិក ក្នុងមួយថ្ងៃ ដែលបង្ហាញថា ទីផ្សារមូលបត្រនៅកម្ពុជាកំពុងវិវឌ្ឍន៍ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ នៅថ្ងៃទី០៧ធ្នូ លោកស៊ូ សុជាតិ បានបន្តថា ទំហំជួញដូរភាគហ៊ុន ក្នុងឆ្នាំ២០២២ គិតត្រឹមត្រីមាសទី៣ ជាមធ្យមប្រហែល ២៦៦.២៨៩ ភាគហ៊ុន និងមានតម្លៃជួញដូរជាមធ្យមប្រហែល ៦៦ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ។
លោកបានបន្តថាដូច្នេះថា ទីផ្សារមូលបត្រកំពុងវិវឌ្ឍន៍ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន ដោយទីផ្សាររបស់យើងមានប្រព័ន្ធទ្រទ្រង់ ឬសសរស្តម្ភគ្រប់គ្រាន់ (វិនិយោគិន, ក្រុមហ៊ុនបោះផ្សាយ, អន្តរការីទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ) និងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹងពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះ។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អះអាងកាលពីចុងសប្តាហ៍នេះថា កាលមុនផ្ទុះឡើងនូវជំងឺកូវីដ-១៩ ពោលគឺ នៅឆ្នាំ២០១៩ ទំហំជួញដូរនៃផ្សារមូលបត្រកម្ពុជា ស្ថិតក្នុងរង្វង់១៥-១៦ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ប៉ុន្តែដោយសារជំងឺកូវីដ-១ ៩នៅឆ្នាំ២០២០ បានធ្លាក់ចុះមកនៅត្រឹមខ្ទង់១១ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងនេះក្តី ដោយសារការចេះរៀនរស់ជាមួយជំងឺកូវីដ-១៩ បានធ្វើឱ្យទីផ្សារភាគហ៊ុនរបស់កម្ពុជា នៅឆ្នាំ២០២១ ចាប់ផ្តើមកើនឡើងវិញ ក្នុងចំនួនជួញដូរជាមធ្យម២៧ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។
លោក ស៊ូ សុជាតិ បានបញ្ជាក់ថា នៅចុងត្រីមាសទី៣ ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជាបានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួន ៣៣.១៨២ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួន ៩៩.៥២ % និងវិនិយោគិនសញ្ជាតិខ្មែរមានចំនួន ៨៦.២៣%។ ចំណែកទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានតម្លៃប្រហែល ៧,១៩ ទ្រីលានរៀល (ប្រហែល ១,៧៥ ប៊ីលានដុល្លារអាមេរិក)។
លោក ស៊ូ សុជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា មានក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារមូលបត្រចំនួន ១៦ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីផ្នែកមូលបត្រកម្មសិទ្ធិចំនួន ៩ ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជីផ្នែកមូលបត្របំណុលចំនួន ៧ ក្រុមហ៊ុន៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


