ព័ត៌មានជាតិ
លោក យ៉ង សាំងកុមារ៖ កសិករភាគច្រើនបំផុតចំណាយខ្ទង់ ៤០ម៉ឺនរៀលជួលម៉ាស៊ីនច្រូតស្រូវក្នុងមួយហិកតា
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា កសិករភាគច្រើនបំផុតជួលម៉ាស៊ីច្រូតស្រូវដែលត្រូវចំណាយពី ៣៨ -៤០ម៉ឺនរៀល ក្នុងមួយហិកតា។ ការចំណាយលើថ្លៃច្រូត១គីឡូស្រូវអាស្រ័យលើទិន្នផលស្រូវ មានន័យថាបើស្រូវបានផលកាន់តែខ្ពស់ការចំណាយលើថ្លៃច្រូតកាន់តែទាប បើទិន្នផលកាន់តែទាប ការចំណាយលើថ្លៃច្រូតក្នុងមួយគីឡូកាន់តែខ្ពស់។ លោកលើកឡើងបែបនេះ នៅលើបណ្តាញហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី ០៨ ខែ ធ្នូ ។

លោកបានបន្ថែមទៀតថា ការប្រើប្រាស់គ្រឿងចក្រសម្រាប់ភ្ជួរ និងច្រូតអាចជួយដោះស្រាយបញ្ហាពលកម្មតែបើផលស្រូវទាបវានឹងធ្វើឲ្យថ្លៃដើមកាន់តែខ្ពស់ ដែលជាបន្ទុកកាន់តែធ្ងន់វិញសម្រាប់កសិករ។
លោកលើកឡើងដូច្នេះថា« ខ្ញុំយល់ថាការប្រើប្រាស់គ្រឿងយន្ត ដោយកសិករគួរតែផ្សាភ្ជាប់ជាមួយវិធានការបង្កើនទិន្នផលដូចជាការប្រើពូជល្អ ការប្រើជីឲ្យបានល្អ ការពង្រាបដី និងការគ្រប់គ្រងទឹកដើម្បីកាត់បន្ថយថ្លៃដើមផលិតស្រូវ»។

សូមបញ្ជាក់ថា លោក យ៉ង សាំងកុមារ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុនតំណែង ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ៕

-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


