ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ ៖ រយៈពេល ១ឆ្នាំ ជាមួយរាជរដ្ឋាភិបាល យើងខ្ញុំទទួលបានឱកាស និងការគាំទ្រ លើសពីការរំពឹងទុក
លោកបណ្ឌិត យ៉ង សាំងកុមារ បានបង្ហាញលទ្ធផលរយៈពេល ១ឆ្នាំ ក្រោយពីលោក និងក្រុមការងារបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈលិខិតរបស់ខ្លួន ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ លោកបណ្ឌិត យ៉ង សាំងកុមារ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា «ជារួម តាមរយៈការងាររយៈពេល ១ឆ្នាំ ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងខ្ញុំទទួលបានឱកាស ការផ្តល់ទំនុកចិត្ត និងការគាំទ្រពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើសពីការរំពឹងទុក»។

លោកថា «បន្ថែមពីនេះទៀត យើងខ្ញុំទទួលបានឱកាសគ្រប់គ្រាន់ ក្នុងការបំពេញការងារបម្រើកសិករនិងប្រទេសជាតិ ស្របតាមចំណេះដឹង ជំនាញ និងចំណង់ចំណូលចិត្ត ដែលការងារទាំងនេះ ទាមទារឲ្យមានភាពបុរេសកម្ម ដោយចាប់ផ្តើមពីអ្វីដែលមាន និងអ្វីដែលអាចធ្វើបាន»។

លោកបណ្ឌិត យ៉ង សាំងកុមារ និងក្រុមការងាររបស់លោក បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឌិត ទីណា ចំពោះការផ្តល់ឱកាស និងការគាំទ្រ។

លោកបន្ថែមថា «កាយវិការ និងទឹកចិត្តរបស់ថ្នាក់ដឹកនាំទាំងអស់ បានផ្តល់នូវកម្លាំងចិត្ត កាន់តែខ្លាំងថែមទៀតដល់យើងខ្ញុំ ក្នុងការបន្តបំពេញបេសកកម្មជូនប្រទេសជាតិ ជាពិសេសការអភិវឌ្ឍវិស័យកសិកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយភាតរៈបរិស្ថាន ដើម្បីជីវភាពគ្រួសារ កសិករ សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិទាំងមូល»៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


