Connect with us

ព័ត៌មានជាតិ

គំនរសំរាមក្រោម​ស្ពាន​ច្បារអំពៅ កើតឡើង​ដដែលជា​ដដែល

បានផុស

នៅ

ខណះពេលដែលអាជ្ញាធរសង្កាត់ច្បារអំពៅទី២ សហការជាមួយក្រុមហ៊ុនប្រមូលសំរាមរួមគ្នាប្រមូលសំរាមក្រោមស្ពានព្រះមុនីវង្សថ្មីនិងចាស់នាព្រឹកថ្ងៃទី១១ខែធ្នូនេះ អាជ្ញាធរបានស្នើសុំដ៏ទទូចដល់បងប្អូនដែលជំនាញខាងយកសំរាម​បោះ​ចោល​ក្រោមស្ពាន សូមនាំគ្នាបញ្ឈប់សកម្មភាពនេះបន្តទៀតទៅហើយងាកមកថែរក្សាបរិស្ថានដើម្បីឲ្យមូលដ្ឋានយើងល្អស្អាតចាប់ពីថ្ងៃនេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់កម្ពុជាថ្មីថា លោកពិតជាសោកស្តាយចំពោះទង្វើរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលតែងនាំគ្នាយកសំរាមមកបោះចោលក្រោមស្ពានព្រះមុនីវង្សចាស់និងថ្មីស្ថិតក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញរាល់ថ្ងៃនេះ។

លោកចៅសង្កាត់បានបន្តថា អ្នកយកសំរាមយកមកចោលក្រោមស្ពាននេះភាគច្រើនដឹកចេះពីផ្ទះទាំងកណ្តាល​អាធ្រាត្រ​ខណះ​ដែលមានភាពស្ងប់ស្ងាត់ ដោយពុំរង់ចាំឲ្យរថយន្តប្រមូលសំរាមទៅដឹកតាមផ្ទះរាល់ថ្ងៃនោះឡើយ។

លោក​សំណូមពរហើយសំណូមពរទៀតគឺសុំឲ្យបងប្អូនមានការភ្ញាក់រលឹកឡើងកុំឲ្យគេប្រើពាក្យថា (មនុស្សអត់ខួរ) នោះ។
គួរបញ្ជាក់ថា នៅតាមបណ្តាខ្នងផ្ទះមួយចំនួនគេតែងនាំគ្នារៀបចំទុកដាក់សំរាមរងចាំឲ្យរថយន្តប្រមូលសំរាមមកដឹក។ខុសប្លែកពីមនុស្សមួយចំនួនតូចច្រើនយកសំរាមចេញពីផ្ទះទៅបោះចូលទន្លេឬក្រោមស្ពានជាដើម។ជាក់ស្តែងដូចរូបភាពខាងលើនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម