Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ធ្វើតេស្តជោគជ័យនូវ មីស៊ីលហោះក្នុងល្បឿនលឿនជាងសំឡេង ៥ដង

បានផុស

នៅ

មន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃអង្គារទី១៣ខែធ្នូនេះថា កងទ័ពអាកាសសហរដ្ឋអាមេរិកបានបញ្ចប់ការសាកល្បង “ប្រតិបត្តិការ” នៃមីស៊ីលល្បឿនលឿនជាងសំឡេង៥ដង បន្ទាប់ពីត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែកធុន B-52។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
យន្តហោះទម្លាក់គ្រាប់បែកធុន B-52

ការសាកល្បង ដែលធ្វើឡើងនៅឆ្នេរសមុទ្រកាលីហ្វ័រញ៉ា គឺជាការធ្វើតេស្តចុងក្រោយបង្អស់នៃសព្វាវុធល្បឿនលឿនបំផុត ខណៈសហរដ្ឋអាមេរិក ព្យាយាមប្រកួតជាមួយគូប្រជែងយុទ្ធសាស្ត្រ។

ការសាកល្បងលើកមុនក្នុងខែឧសភា ក៏សម្រេចបាននូវល្បឿនលើសសំឡេងផងដែរ ដែលកាលនោះគឺជាការបាញ់អាវុធឆ្លើយតបរហ័ស (ARRW) ចេញពីយន្តហោះ B-52 ដូចគ្នា។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃអង្គារ ពីមូលដ្ឋានទ័ពអាកាស Eglin ក្នុងរដ្ឋផ្លរីដា បាននិយាយថា “យន្តហោះ B-52H Stratofortress បានបាញ់ចេញដោយជោគជ័យនូវអាវុធឆ្លើយតបគ្រប់ជ្រុងជ្រោយ AGM-183A លើកដំបូង នៅឆ្នេរសមុទ្រកាលីហ្វ័រញ៉ាភាគខាងត្បូង កាលពីថ្ងៃទី០៩ខែធ្នូ”។

យោងតាមកងទ័ពអាកាស, បន្ទាប់ពីយន្តហោះ B-52 បញ្ចេញមីស៊ីល, មីស៊ីលបានឈានដល់កម្រិតល្បឿនលឿនជាងសំឡេង៥ដង។ វាបានបញ្ចប់ផ្លូវហោះហើររបស់វា ហើយបានបំផ្ទុះនៅក្នុងតំបន់ស្ថានីយ។ គោលបំណងទាំងអស់ត្រូវបានសម្រេច៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពូទីន បង្អួតសព្វាវុធទំនើបៗ រួមទាំង ការធ្វើតេស្តខួរក្បាល “កំពូលទាហាន” ក្នុងពិព័រណ៍កងទ័ពឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម