វប្បធម៌ ជំនឿ
ចូលឆ្នាំ ២០២៣ រកា ជូត មមី និងថោះ ជីវិតឡាក់ឆុងខ្លាំង ត្រូវប្រញាប់កាត់គ្រោះលើករាសី
ឆ្នាំឆុង ជាឆ្នាំដែលមានគ្រោះពេញមួយឆ្នាំ ពិបាករកសំណាង និងភាពសុខសប្បាយបានដូចគេណាស់។ ម្ល៉ោះហើយ ដើមឆ្នាំ ២០២៣ កាន់តែកៀកមកដល់ ឆ្នាំទាំង៤ ត្រូវប្រញាប់រំដោះគ្រោះកាត់គ្រោះ និងរកវិធីនាំយកលាភសំណាង មកឲ្យជីវិតវិញបាន។
ដោយសារតែឆ្នាំ២០២៣ជាឆ្នាំថោះ ដូច្នេះក្នុងនោះមានឆ្នាំ៤ដែលឆុងខ្លាំងជាមួយទន្សាយដូចជាជូត, ថោះ, រកា និងមមីត្រូវប្រញាប់កាត់គ្ រោះឬធ្វើរឿងអ្វីក៏បានដើម្បីកាត់ស៊យយកលាភសំណាងមកវិញ។
មនុស្សដែលកើតឆ្នាំរកាឆុងខ្លាំង១០០ភាគរយ អ្នកដែលកើតក្នុងឆ្នាំរកា ឆ្នាំនេះឆុង១០០ភាគរយ រហូតមានការប៉ះទង្គិច ឬផលប៉ះពាល់ខ្លាំងជាងឆ្នាំណាទាំងអស់។ ឆ្នាំនេះអ្នកមានឱកាសប្រឈមមុខនឹងបញ្ហាអាក្រក់ ថាមពលអវិជ្ជមានច្រើន ដូច្នេះហើយ អ្នកគួរមានស្មារតីប្រុងប្រយ័ត្ន និងគិតគូរក្នុងជីវិតឲ្យមែនទែន។ ជាងនេះទៅទៀត រកាអាចជួបប្រទះឧបសគ្គ ឬកំហុសច្រើនជាងធម្មតារហូតសឹងតែថាបោះបង់ឱកាសល្អៗចោល ហើយរាល់បញ្ហាទាំងនោះទាមទារឲ្យអ្នកត្រូវប្រើបញ្ញាខ្ពស់ណាស់ក្នុងការដោះស្រាយ។ ប្រសិនបើមានហេតុណាមួយកើតឡើង សូមព្យាយាមមានគំនិតសុទិដ្ឋិនិយម នេះគឺដូចជាបានរកឃើញមេរៀនសាកល្បងមួយទៀតក្នុងជីវិត ដែលពេលកន្លងផុតទៅ នឹងកាន់តែរឹងមាំនិងមានសមត្ថភាពកាន់តែខ្លាំងជាងមុន។ រីឯសុខភាព អាចមានការឈឺថ្កាត់តិចតួច ចូរថែរក្សាខ្លួនឲ្យមែនទែន!

វិធីកាត់ឆុង ត្រូវទប់ចិត្តប្រសិនបើមានជម្លោះណាមួយកើតឡើង ចូរមានការអត់ធ្មត់។ មួយវិញទៀត សូមតាំងចិត្តធ្វើបុណ្យរំដោះជីវិតសត្វ លែងសត្វស្លាប លែងត្រី បរិច្ចាគឈាម និងតមសាច់សត្វជាអាហារ។ ជាពិសេស ត្រូវចៀសវាងទៅពិធីបុណ្យសពណាៗទាំងអស់។ បើចៀសមិនបានបុណ្យសពពេលត្រលប់មកវិញត្រូវយកស្លឹកទទឹម និងទឹកមួយផ្ដិលមកប្រោះលើដៃជើងនិងមុខមាត់ជម្រះភាពស៊យ។
ដោយឡែកសម្រាប់ឆ្នាំធម្មតា ដូចជា ថោះ ឆ្នាំជូត និងឆ្នាំមមី ចាត់ទុកថាមានឥទ្ធិពលអាក្រក់ដូចគ្នា អាចជួបបញ្ហា ឬឧបសគ្គខ្លះៗចូលមកក្នុងជីវិត គ្រាន់តែតិចជាងរកាប៉ុណ្ណោះ។
ចំពោះមនុស្សដែលកើតក្នុងឆ្នាំមមី ឆ្នាំ២០២៣ មមីនឹងជួបរឿងអាក្រក់ អាចមានបញ្ហាស្រ្តេសខ្លាំង ឬជួបគ្រោះដោយការហូរឈាមចៃដន្យជាពិសេសសង្គម និងមនុស្សជុំវិញខ្លួនដែលបង្កបញ្ហាដល់អ្នក។ សូមប្រយ័ត្នអ្នកក៏អាចជួបប្រទះបាត់បង់លុយកាក់ខ្លះៗដែរ។ សុខភាពសម្រាប់អ្នកឆ្នាំមមី ក្នុងឆ្នាំនេះគឺអាចមានបញ្ហាសុខភាពផ្លូវអារម្មណ៏ធ្ងន់ធ្ងរ ព្រោះជួបរឿងបញ្ហាច្រើនគួរសម ជួនកាលរឿងមិនគួរឲ្យអ្នកគិតសោះ ក៏អ្នកយកមកគិតយ៉ាងធ្ងន់ខួរក្បាលខ្លួនឯងដែរ រហូតដល់ធ្វើឲ្យអារម្មណ៏អ្នកប្រែប្រួលពីមនុស្សដែលធ្លាប់ស្លូតបូត ប្រែជាកាចសាហាវ អារម្មណ៏ឆេវឆាវខ្លាំងជាងមុន រហូតអាចបង្កជាគ្រោះថ្នាក់ដល់ខ្លួនឯងទៀតផង។

វិធីកាត់ឆុង សូមធ្វើការបរិច្ចាគសៀវភៅព្រះធម៌ សៀវភៅអធិស្ឋាន ធ្វើបុណ្យជាបច្ច័យកសាងព្រះវិហារ ឬជាអ្នកស្ម័គ្រចិត្តជួយសង្គមក៏បាន។
មនុស្សដែលកើតក្នុងឆ្នាំជូត ចាត់ទុកថាមានឥទ្ធិពលក្នុងផ្លូវអាក្រក់ចូលមកដូចគ្នា ជាពិសេសបញ្ហាស្នេហា អាចមានជនទី៣ចូលមកបំបែកនា។ មួយវិញទៀត កំឡុងពេលនេះអាចមានេះជនខិលខូចមកមួលបង្កាច់នាំឲ្យខូចខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស កុំទុកចិត្តអ្នកណាខ្លាំងពេក ជាពិសេសរឿងលុយកាក់ ជាមួយក្រុមមិត្តភ័ក្ដិដែលអាចឈានទៅការមិនចុះសម្រុងគ្នា។

វិធីកាត់ឆុង សូមធ្វើការបរិច្ចាគទឹក បរិច្ចាគថវិកា ដើម្បីចូលរួមចំណែកក្នុងមូលនិធិព្យាបាល បរិច្ចាគឧបករណ៍វេជ្ជសាស្ត្រ។ មួយវិញទៀត ត្រូវថែរក្សាឪពុកម្តាយរបស់អ្នក ទើបជីវិតមានសុភមង្គល។
អ្នកដែលកើតក្នុងឆ្នាំថោះ ជាឆ្នាំឆុងជាមួយឆ្នាំខ្លួនឯង ដូច្នេះពេញមួយឆ្នាំនេះអ្នកនឹងជួបបញ្ហានិងស្នេហា និងហិរញ្ញវត្ថុ ដោយសារតែការចាយលុយមិនចេះសន្សំលុយ ហើយការវិនិយោគនិងអាចនឹងខាតបង់ មានបញ្ហាជាមួយមនុស្សជាទីស្រឡាញ់ ឬសាច់ញាតិមិនចុះសម្រុង ត្រូវបានមិត្តរួមការងារក្បត់ ឬលួចពីការងាររបស់អ្នក។ កុំជ្រៀតជ្រែកជាមួយអំពើអាក្រក់ណាមួយឲ្យសោះ ព្រោះអាចនឹងត្រូវមានទោសដាក់ពាក្យបណ្ដឹងដល់តុលាការ។ លើសពីនេះ ត្រូវព្យាយាមអត់ធ្មត់ទោះបីជាមានរឿងធ្វើឲ្យខូចចិត្តខ្លាំងយ៉ាងណា។ ចំណែកបញ្ហាសុខភាពមានជំងឺតិចតួច សូមថែខ្លួនក្នុងរដូវកាលនេះ។

វិធីកាត់ឆុង បរិច្ចាគសម្ភារសិក្សា រៀបចំមូលនិធិអប់រំសម្រាប់កុមារក្រីក្រ គោរពសាសនាដែលអ្នកគោរព។ បរិច្ចាគឈាម បរិច្ចាកសំលៀកបំពាក់ ថ្នាំពេទ្យ ទៅគោរពបូជានៅទីសក្ការៈបូជាដើម្បីសុំសំណាងល្អ។
ទោះយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនភាគច្រើន បាននាំគ្នាទៅវិហារលោកតាព្រះចៅនៅវត្តភ្នំ ឬវិហារនៅតាខ្មៅ ដើម្បីធ្វើការសែនកាត់ឆុង ដោយអ្នកដែលមានឆ្នាំឆុងទាំងអស់ ត្រូវយកស៊ុតទាឆៅ សាច់ជ្រូក ៣ជាន់ ទៅ ដាក់ក្នុងមាត់រូបសំណាកទេវតាខ្លានៅទីនោះ ដើម្បីកាត់គ្រោះចង្រៃទាំងអស់ ឲ្យចៀសផុតចេញឆ្ងាយនិងនាំមកវិញនូវលាភសំណាងត្រឡប់មកវិញ៕
គ្រូ ណុប
ចុចអាន៖រូបភាពឃើញមុនគេ អាចទាយដឹងថា អ្នកជាមនុស្សពូកែដោះស្រាយបញ្ហាកម្រិតណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


