Connect with us

វប្បធម៌ ជំនឿ

ចូលឆ្នាំ ២០២២ ហើយ វក ម្សាញ់ កុរ និង ខាល ត្រូវធ្វើរឿងនេះ ជីវិតនឹងឈប់ឡាក់ឆុងពេញមួយឆ្នាំ

បានផុស

នៅ

ឆ្នាំឆុង ជាឆ្នាំដែលមានគ្រោះពេញមួយឆ្នាំ ពិបាករកសំណាង និងភាពក្សេមក្សាន្តបានដូចគេណាស់។ ម្ល៉ោះហើយ ដើមឆ្នាំ ២០២២ ក៏បានខិតមកដល់ ឆ្នាំទាំង៤ ត្រូវប្រញាប់សែនកាត់គ្រោះ និងរកវិធីនាំយកលាភសំណាង មកឲ្យជីវិតវិញបាន។

មនុស្សកើតក្នុងឆ្នាំវក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ​វក​ក៏ឆុងនឹងខាលខ្លាំងមិនធម្មតាដែរ មានន័យថា​ នឹងមានការផ្លាស់ប្តូរ​ដ៏ធំមួយភ្លាមៗ​នៅ ក្នុងជីវិត។ នៅក្នុងឆ្នាំ ២០២២ មានមនុស្សមួយចំនួនក្នុងឆ្នាំស្វា អាច​នៅសុខៗ​ស្រាប់​តែ​ល្បី​ឈ្មោះ​ក្នុងជួរការងារ ឬ​វិនិយោគ ហើយក្លាយជាអ្នកមានដោយ​មិននឹកស្មានដល់។ ខណៈ​​ដែល​អ្នកផ្សេង​ទៀត ​ជាច្រើន អាចមានផលវិបាក​អវិជ្ជមាន ​ដូចជា​ភាព​ចលាចល។

ឧបសគ្គ​ក្នុង​ជីវិត ភាពវឹកវរពីគ្រួសារឬបន្ត មាន​ការ​មិន​សប្បាយ​ចិត្ត​ជា​ច្រើន រួម​ទាំង​កង្វះ​ការ​សាទរ។ កង្វះ​ថាមពល​ ឬ​ក្ដី​សុខ​ក្នុងជីវិត លើសពីនេះ មានឱកាស​ត្រូវ​គេ​ជិះជាន់ មាន​បញ្ហា ហើយ​អាច​ជួប​នឹង​គ្រោះ​ថ្នាក់ ​ដែល​មិន​នឹក​ស្មាន​ដល់ ដូច្នេះ​ហើយ អ្នក​ដែល​កើត​ឆ្នាំ​វក គួរតែ​ធ្វើ​បុណ្យ​ឲ្យ​បាន​ញឹកញាប់ ហើយ​រស់នៅ​​ កុំ​​​ខ្វល់ខ្វាយ​ច្រើនពេក។ ចូរ​អត់ធ្មត់និងធ្វើ​ការបួងសួងដល់ព្រះ​ដោយស្មោះត្រង់ ហើយត្រូវ​ហូប​អាហារបួស ធ្វើ​សមាធិ នោះ​ជីវិត ​នឹងត្រូវបាន​ផ្លាស់ប្ដូរ​ឲ្យ​កាន់តែប្រសើរឡើង​ជាងមុន។ សំខាន់​បំផុត ​គួរតែ​ផ្តោត​លើ​ការ​ជួយអ្នក​​ក្រីក្រ នោះ​វា​នឹង​ជួយ​សម្រាល​រឿង​អាក្រក់ក្នុងឆ្នាំថ្មី​ ឲ្យ​បាន​តិច​ជាង​មុន។

មនុស្សកើតឆ្នាំម្សាញ់

ឆ្នាំម្សាញ់​ ឆុងបន្ទាប់ពីវក​ ជាលទ្ធផលមាន​បញ្ហា​នៃ​ការ​និយាយ​ដើម​ ពី​អ្នកជុំវិញខ្លួន ឬត្រូវគេ​បង្កាច់បង្ខូច រង​សម្ពាធ មាន​សភាព​ក្តៅ ក្រហាយ ត្រូវបាន​គេ​បោះបង់ចោល រហូតធ្វើឲ្យ​ឆ្នាំ​ម្សាញ់ រង​ការ​ខូចខាត​ផង​ដែរ។ ដូច្នេះហើយ អ្នកកើតឆ្នាំម្សាញ់ គួរតែធ្វើកុសល​ដែលទាក់ទងនឹង​ការ​បំភ្លឺ​ ឲ្យ​បាន​ញឹកញាប់ ដូចជា ទិញ​ទៀនវស្សាយកទៅ វត្ត និងបរិច្ចាគភ្លើងដល់វត្ត ឬការជួយជន​ក្រីក្រ​ជាង​ខ្លួន។

ការ​ធ្វើ​បែបនេះ​ នឹង​​ជួយ​បញ្ចៀស​រឿង​អាក្រក់​ ដែល​បម្រុង​ចូល​មក​ក្នុង​ជីវិត​ ឲ្យ​ចេញ​ឆ្ងាយ ​ឬ​សល់​តិចតួច​បំផុត។

មនុស្ស​កើតក្នុងឆ្នាំកុរ

ឆ្នាំ ២០២២ អ្នកនឹងជួបបញ្ហាខ្លះៗ ពិបាកស្មាន ជាពិសេសនឹងមានមនុស្ស​ព្រងើយកន្តើយ និង​មិនយកចិត្តទុកដាក់ មាន​ជម្លោះ ការ​ចាកចេញណាមួយមិនបានបំរុងទុក ឬ​ត្រូវ​តែបំបែកចេញ​ពី​ផ្ទះ ។ ដូច្នេះ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​កុរ​ គួរតែ​ធ្វើ​បុណ្យ​ទាក់ទង​នឹង​ការ​បរិច្ចាគ​ទឹក​ផឹក និង​ធ្វើ​បុណ្យ​អំពី​ទឹក​​ ឬ​ដើម្បី​ថ្វាយ​បង្គំ​អ្នកមានគុណ និង​គោរព​ទីសក្ការៈ​ នៅ​ ជិត​ប្រភព​ទឹក​ ឬ​ប្រាសាទ​ក្បែរ​មាត់​ទឹក​ ដើម្បី​សុំ​សេចក្ដី​សុខ​ត្រលប់​មកវិញ។

មនុស្ស​កើត​ក្នុង​ឆ្នាំខាល

ឆ្នាំថ្មីអាច​មាន​បញ្ហា​ជា​របស់​ខ្លួន (​ធ្វើ​ខ្លួនឯង​) ដូច​ជា​បង្ក​​ឲ្យ​មានការ​ច្របូកច្របល់ ។ មាន​បញ្ហា​នៅ​ កន្លែងធ្វើការ រួម​ទាំង​ឧបសគ្គ​តូចៗ​ដែល​កើត​ឡើង​ក្នុង​ជីវិត ​ដែល​ត្រូវ​ព្យាយាម​ឆ្លង​កាត់។ ដូច្នេះ អ្នក​ដែល​កើត​ឆ្នាំខាល ​ត្រូវ​តែ​ធ្វើ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ គោរព​ព្រះពុទ្ធ​បដិមា (​ថ្វាយ​បង្គំ​៩​វត្ត​) ឬ​ផ្ដល់​ជីវិត​ដល់​សត្វ​ជា​ទាន ឲ្យ​បាយ​ដល់​ឆ្កែ​វង្វេង បរិច្ចាគ​នូវ​អ្វី​ដែល​អាច​ធ្វើ​ទៅ​ បាន ។

យ៉ាងណាមិញ ក្រោយធ្វើបុណ្យកាត់គ្រោះរួចរាល់​ ប្រសិន​បើ​ឆ្នាំ​ទាំង ៤ ដែល​ឆុង​នឹង​ខាល​ ប្រញាប់​ធ្វើ​រឿង​ដូច​បាន​រៀបរាប់​ នោះ​​ដូច​បណ្ដេញ​ចេញ​នូវ​សំណាងអាក្រក់​ក្នុង​ផ្លូវ​អាក្រក់​​ឲ្យ​ទៅ ជា​ល្អ ​នាំមក​នូវ​ទ្រព្យសម្បត្តិ និង​សុភមង្គល​ពេញ​មួយ​ឆ្នាំ​ បាន​មក​វិញ​មិនខាន៕

គ្រូ ណុប

ចុចអាន៖វក​ ម្សាញ់​ កុរ​ និង​ ខាល ឡាក់ឆុងឆ្នាំ ២០២២ ប្រញាប់កាត់គ្រោះសែនផ្តាច់ឆ្នាំ យកលាភសំណាងមកវិញ

ចុចអាន៖អាហារ ៦ មុខជនជាតិ ចិន ជឿថា ហូបក្នុងពិធីបុណ្យសែននំអ៊ី នាំសុភមង្គល និង អាយុវែងក្នុងគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មិថុនា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រុស្ស៊ី គំរាមវាយអាល្លឺម៉ង់ តែម្តង បើអ៊ុយក្រែន បាញ់មីស៊ីល Taurus ចូលដីខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រង់​ចាំការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​សង់ត្រាល់​លើ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​៤៨នាក់ ចាញ់​បោក​ក្រុម​មេខ្យល់

ម៉ៅ សុផាន់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

ម៉ៅ សុផាន់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម២០ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម