ព័ត៌មានជាតិ
ក្រសួងអប់រំនឹងចាប់ផ្តើមដំណើរការស្រង់ពិន្ទុសន្លឹកកិច្ចការប្រឡងនៅថ្ងៃទី១៦ធ្នូ
ក្រសួងអប់រំយុវជននិងកីឡានឹងចាប់ផ្តើមដំណើរការស្រង់ពិន្ទុសន្លឹកកិច្ចការប្រឡងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២បន្ទាប់ពីបានបញ្ចប់ទាំងស្រុងនូវដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួចមក។

លោក រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៥ធ្នូនេះថា យោងតាមកម្មវិធីការងារប្រឡងបាក់ឌុបក្រសួងបានដំណើរការកំណកែសន្លឹកកិច្ចការប្រឡងបាក់ឌុបចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូឆ្នាំ២០២២ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែគណៈកម្មការទាំងអស់ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។

លោកបានបន្តថា បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធានអនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡងដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។ ដោយឡែកសន្លឹកកិច្ចការរបស់បេក្ខជនត្រូវបានដឹកមករក្សាទុកនៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា(ជិតសាលាបឋមសិក្សាចៅពញ្ញាហុក) ។ បន្ទាប់មកនៅរសៀលថ្ងៃទី១៥ធ្នូមានការប្រជុំណែនាំគណៈកម្មការស្រង់បូកពិន្ទុដោយកុំព្យូទ័រនិងគណៈកម្មការផ្ទៀងផ្ទាត់នៅសាលប្រជុំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ លោកបានបន្តទៀតថាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ធ្នូក្រសួងនឹងចាប់ផ្តើមដំណើរការស្រង់ពិន្ទុដោយកុំព្យូរទ័រនិងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុនិងថ្ងៃទី២៦ធ្នូថ្នាក់ដឹកនាំក្រសួងប្រជុំសម្រេចលទ្ធផលប្រឡងបាក់ឌុបនិងថ្ងៃទី២៧ ខែធ្នូពេលរសៀលប្រកាសលទ្ធផលប្រឡងសម្រាប់នៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស។

គួរបញ្ជាក់ថាឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡាបានរៀបចំប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃទី៥និងទី៦ធ្នូដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន១២៨ ១៣៥នាក់ស្រី៦៨៧៧១នាក់មាន២២១មណ្ឌលដែលត្រូវជា៥១៧៤បន្ទប់និងមានការចូលរួមដោយគណៈមេប្រយោគនិងគណៈកម្មការនានាចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧២៤០នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់ព្រមទាំងចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយចំនួន៣៥០នាក់និងអ្នកសង្កេតការណ៍រាជធានីខេត្តចំនួន២ ៧០០នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


