សន្តិសុខសង្គម
ឃុំខ្លួនជនសង្ស័យម្នាក់ដែលប្រើល្បិចទៅពិនិត្យសុខភាពបែរទៅលួចកាបូប និងសម្ភារៈមានតម្លៃ
លោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យម្នាក់ដែលប្រើល្បិចទៅពិនិត្យសុខភាពបែរទៅលួចកាបូប និងសម្ភារះមានតម្លៃដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “លួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” តាមមាត្រា៣៥៣ ,៣៥៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញឿន។ ដែលប្រព្រឹត្តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧និង១៥នាទី នៅចំណុចភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាល ស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះ០២នាក់ ទី១ឈ្មោះ ហេង វាសនា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរគ្រូពេទ្យ។ ទី២ឈ្មោះ ហង់ កែវ កណ្ណិកា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ ស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរគ្រូពេទ្យ ។ ជនត្រូវចោទទី១ឈ្មោះ ពៅ សុភ័ក្រ ភេទ ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់ទស្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាក ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ជនសង្ស័យបានធ្វើសកម្មភាព នៅក្នុងស្រុកកណ្ដាលស្ទឹង ០២លេីក៖ លេីកទី១ នៅចំនុចភូមិស្វាយមីង ឃុំបារគូ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលា ម៉ោង០៦និង៥១នាទី ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងខាងលេីចេញពីផ្ទះរបស់ខ្លួនមកម្តុំផ្សារកំពង់កន្ទួតរួចបានចូលពេទ្យឯកជនមួយកន្លែងយីហោ បន្ទប់ពិព្រោះជំងឺ និងព្យាបាល សាន សុវណ្ណ ពេលចូលទៅដល់ជនសង្ស័យបានអោយជនរងគ្រោះពិនិត្យជំងឺរបស់ខ្លួនពេល ពិនិត្យរួចជនរងគ្រោះបានប្រាប់ថា អូនឯងលេីសឈាមហេីយ ពេលនោះជនសង្ស័យបាន ប្រាប់ថា អត់អីទេក៏ចេញទៅបាត់ទៅមួយសន្ទុះក្រោយមកជនសង្ស័យបានជិះម៉ូតូត្រឡប់មកផ្ទះជនរងគ្រោះម្តងទៀតបាន ហេីយបានធ្វើសកម្មភាពលួចយកកាបូបរបស់ជនរងគ្រោះរួចជិះម៉ូតូរបស់ត្រឡប់មកផ្ទះវិញ ពេលជិះម៉ូតូមកតាមផ្លូវដល់ ចំនុចតាមខ្នងប្រឡាយស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ជនសង្ស័យបានឈប់ម៉ូតូឆែកមេីល កាបូបលុយរបស់ជនរងគ្រោះពុំឃេីញមានលុយ មានតែឯកសារក៏បោះកាបូបនោះចោលក្នុងព្រៃបាត់ទៅ រួចជិះម៉ូតូ ទៅដេកនៅផ្ទះរបស់ខ្លួនស្ថិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។

លេីកទី០២ នៅចំណុចភូមិឃុំ កេីតហេតុខាងលើលុះដល់ម៉ោង១៦និង០០នាទី ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះអ៊ុំរបស់ខ្លួនខាងលើដោយជិះមកតាមផ្លូវជាតិលេខ២ លុះដល់ចំនុចកេីតហេតុខាងលើជនសង្ស័យបានជិះម៉ូតូចូលពេទ្យឯកជន មួយកន្លែងយីហោ បន្ទប់ពិគ្រោះ និងថែទាំជំងីទូទៅ ហេង វាសនា ស្ថិតនៅភូមិឃុំកេីតហេតុខាងលេី ពេលចូលទៅដល់ ក្នុងពេទ្យជនសង្ស័យបានប្រាប់ជនរងគ្រោះថា ខ្លួនចង់វាស់ឈាម ពេលនោះជនរងគ្រោះបានអោយជនសង្ស័យអង្គុយ លេីកៅអីរួចជនរងគ្រោះពិនិត្យឈាមអោយជនសង្ស័យចំនួនពីរដង ពេលពិនិត្យឈាមរួចជនសង្ស័យបានសួរជនរងគ្រោះរកទិញទឹកដោះគោ កូនក្មេង និងទិញចានដែកងូតទឹកកូនក្មេង ពេលជនរងគ្រោះឈោងយកចានដែកងូតទឹកកូនក្មេងនៅលេីធ្នេីរ ពេលនោះជនសង្ស័យបានស្ទុះទៅក្រៀកក និងយកដៃខ្ទប់មាត់ ច្របាច់កជនរងគ្រោះបោកផ្តួលទៅនឹងដី បំណងចង់លួចយកលុយទូរស័ព្ទ និងសម្ភារៈផ្សេងៗ តែជនរងគ្រោះប្រឹងរេីរបម្រាស់ខាំដៃរបស់ជនសង្ស័យជាប់ ពេល នោះជនសង្ស័យបានព្យាយាមរត់សំដៅទៅម៉ូតូដេីម្បីជិះរត់គេចខ្លួន តែត្រូវបានជនរងគ្រោះ និងអ្នកជិតខាងបានជួយចាប់ ជនសង្ស័យហើយរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង ពេលទទួលបានពត៌មានភ្លាមកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រែកស្លែងបានទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្ដាលស្ទឹង ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ ឆៃ យ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


