ជីវិតកម្សាន្ដ
អម្ពរ ទេវី រន្ធត់ចិត្តពីទឹកដីអាមេរិក ពេលទទួលដំណឹងមរណភាពរបស់លោកយាយ
អតីអតីតតារាសម្តែងល្បីល្បាញនាទស្សវត្ស៨០-៩០អ្នកនាង អម្ពរ ទេវី ខណ:កំពុងរស់ឯក្រៅប្រទេសបានបង្ហាញអារម្មណ៍រន្ធត់ចិត្តជាខ្លាំង និងសោកស្តាយជាពន់ពេកបន្ទាប់ពីទទួលដំណឹងនៃការទទួលមរណភាពរបស់លោកយាយជាទីស្រលាញ់ខ្លួន។

តាមរយ:ដំណឹងនៃមរណភាពលោកយាយបង្កើតរបស់អ្នកនាង អម្ពរ ទេវី ពេលនេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ដោយគ្មានថ្ងៃត្រឡប់វិញ។ ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារសិល្បការិនីរូបនេះផងដែរ។

បើតាមការរៀបរាប់របស់អ្នកនាង អម្ពរ ទេវី បានលើកឡើងថា លោកយាយ ឌុច ផាន់ របស់ខ្ញុំបានទទួលមរណភាពនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៦:៥០នាទីព្រឹកក្នុងជន្មាយុ៩៥ឆ្នាំ ចៅសូមក្រាបសំពះលាលោកយាយពីចំងាយដោយសេចក្ដីអាឡោះអាលយ័ជាទីបំផុត។ សូមលោកយាយបានទៅកាន់ឋានសុគតិភពកុំបីឃ្លាតឡើយ។

ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅលោកយាយជាទីស្រលាញ់របស់អតីតតារាស្រីល្បីឈ្មោះអ្នកនាង អម្ពរ ទេវី នេះដែរ ក៏មានការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសពផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


