Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុកោះ​​ចំនួន ២ មាន​​ពលរដ្ឋ​រស់នៅច្រើនជាងគេ

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ធ្នូនេះថា បច្ចុប្បន្ននេះមាន​តែកោះចំនួន ២ ប៉ុណ្ណោះគឺកោះរ៉ុងនិងកោះរ៉ុងសន្លឹមនៅក្នុងខេត្តព្រះសីហនុមានប្រជាពលរដ្ឋរស់នៅច្រើនជាងគេក្នុងចំណោមកោះទាំង៣០។

លោកបានបន្តថា ចំណែកកោះផ្សេងៗទៀតមិនសូវមានប្រជាពលរដ្ឋរស់នៅទេ និងកោះតូចៗខ្លះមិនមានមនុស្សរស់នៅ​តែ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា បច្ចុប្បន្ននេះខេត្តព្រះសីហនុមានកោះសរុបចំនួន ៣០ កោះ ថ្មដុះ ២ និងថ្មប៉ប្រះទឹក ៥។ ក្នុងចំណោម​កោះទាំង ៣០ មានតែកោះរ៉ុងនិងកោះរ៉ុងសន្លឹមស្ថិតនៅក្នុងក្រុងកោះរ៉ុងមានប្រជាពលរដ្ឋរស់នៅច្រើនជាងគេមាន​ចំនួន ៣៣៦៣ នាក់ក្នុងនោះស្រី១៥៩៦នាក់។

ក្នុងចំណោមប្រជាពលរដ្ឋ ៣៣៦៣នាក់ ក្នុងនោះនៅកោះរ៉ុងមានចំនួន ២០០៦នាក់ ស្រី ៩៣៦នាក់ និងនៅកោះរ៉ុងសន្លឹម​មាន ១៣៥៧នាក់ ស្រី៦៦០នាក់។ ចំណែកកោះផ្សេងៗទៀតមានប្រពលរដ្ឋរស់នៅដែរតែមានចំនួនតិចតួចប៉ុណ្ណោះ​និងកោះចំនួនទៀតមិនមានប្រជាពលរដ្ឋរស់នៅទេដោយសារជាកោះតូចៗ។

លោកបានបន្ថែមថា ប្រជាពលរដ្ឋរស់នៅលើកោះភាគច្រើនប្រកបមុខរបរនេសាទ ខ្លះទៀតប្រកបមុខរបរជាអ្នកផ្តល់សេវាទេសចរណ៍និងជាគ្រួសារកងទ័ព។

លោកបានបញ្ជាក់ថា ក្នុងចំណោមកោះទាំង ៣០ មានកោះចំនួន ១៩ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់គោលការណ៍ វិនិយោគដល់ក្រុមហ៊ុនឯកជនចំនួន ២៤ ក្រុមហ៊ុន។ ក្នុងនោះនៅក្រុងព្រះសីហនុមានក្រុមហ៊ុនចំនួន ៤ វិនិយោគលើកោះចំនួន ៤ រួមមានកោះដែកគោល កោះត្រេះ កោះពស់ និងកោះថាសឬកោះកោងកាង។

ចំណែកនៅក្រុងកោះរ៉ុង មានក្រុមហ៊ុនចំនួន ៧ វិនិយោគលើកោះចំនួន ៩ រួមមានកោះរ៉ុង កោះរ៉ុងសន្លឹម កោះអូន និងកោះបង (កោះសង្សារ) កោះតាង កោះកូន កោះមួយ កោះពីរ (ពីរលិច,ពីរកើត)។ រីឯនៅស្រុកព្រៃនប់មានក្រុមហ៊ុនចំនួន ១៣ វិនិយោគលើកោះចំនួន ៦ រួមមាន៖កោះប្រ៊ីសឬកោះចន្លុះ កោះស្រមោច កោះក្របី កោះឬស្សី កោះតាកៀវ និងកោះថ្មី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២២ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

Sokha Hotels

ព័ត៌មានពេញនិយម