ព័ត៌មានជាតិ
អ្នកទិញបុរីវីអាយភីចេញតវ៉ាជាថ្មី ដោយអះអាងថា ម្ចាស់បុរីបន្តបំពានកិច្ចសន្យា
អ្នកទិញបុរីវីអាយភី ប្រមាណ ៣០០នាក់ នៅព្រឹកថ្ងៃទី ២៤ ខែ ធ្នូនេះ បានចេញតវ៉ាទាមទារឱ្យម្ចាស់បុរីផ្តល់សំណង និងពន្លឿនការសាងសង់តាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាកន្លងមក។ អ្នកតវ៉ា បានលើកឡើងថា ម្ចាស់បុរីពុំមានទំនួលខុសត្រូវ លើអតិថិជនរបស់ខ្លួន ដោយបានសន្យាជាច្រើនលើកច្រើនសារ តែធ្វើមិនបាន នាំឱ្យពួកគេអស់ជំនឿ និងលែងទុកចិត្តម្ចាស់បុរី។

អ្នកស្រី សុខ រ៉ាធីណា ជាអតិថិជនមួយរូប បានប្រាប់កម្ពុជាថ្មីថា ការតវ៉ានៅថ្ងៃនេះ គឺទាមទារបុរីវីអាយភី ត្រូវគោរពដាច់ខាតចំពោះកាតព្វកិច្ចជូនអថិជន( សាងសង់ផ្ទះ ធ្វើប្លង់បំបែកក្បាលដី និងកិច្ចការផ្សេងៗដែលមានក្នុងកិច្ចសន្យា)។ ត្រូវកំណត់រយៈពេលជាក់លាក់ក្នុងការសាងសង់ផ្ទះ និងធ្វើប្លង់ជូនអតិថិជន។ ចំពោះអ្នកផ្អាកបង់ប្រាក់ចាប់ពីថ្ងៃទី ០១ ខែ ១២ ឆ្នាំ ២០២២មិនមានពិន័យអ្វីទាំងអស់។ បុរីត្រូវកំណត់ថ្ងៃ ប្រគល់ប្លង់ជូនអតិថិជន។
កម្ពុជាថ្មី មិនទាន់ទាក់ទងម្ចាស់ក្រុមហ៊ុន វីអាយភី ដើម្បីឆ្លើយតបនឹងបញ្ហានេះ បាននៅឡើយ។ ទោះយ៉ាងណា កាលពីថ្ងៃទី ១៥ ធ្នូ បុរីវីអាយ បានចេញលិខិតឆ្លើយតបមួយថា ដោយសារប្រទេសកម្ពុជា ជួបប្រទះគ្រោះទឹកជំនន់ពិសេសស្ថិតក្នុងគម្រោងបុរី ផ្ទាល់កាលពីឆ្នាំ ២០២០ បន្ទាប់មកទៀត ពិភពលោកជួបវិបិត្តិកូវីដ ដែលបណ្តាលឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាប្រទេសកម្ពុជា អូសបន្លាយមកដល់បច្ចុប្បន្ន។ បញ្ហានេះ បានផ្តល់ប៉ះពាល់ពាល់ដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយ៉ាងហ៊ុនធ្ងន់ធ្ងរ និងមិនមានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់អភិវឌ្ឍគម្រោង ឬសាងសង់ជូនអតិថិជនបាន។

តាមរយៈលិខិត គូសបញ្ជាក់ថា ក្រុមហ៊ុនក៏បានព្យាយាមខិតខំប្រឹងប្រែងរកដំណោះស្រាយជូនអតិថិជនទាំងអស់ តែលទ្ធផលទទួលបានតិចតួច។ លើសពីពីនេះក្រុមហ៊ុន ស្នើសុំ និងឈរលើគោលការណ៍ដោះស្រាយជូនអថិតិជនទាំងអស់ សម្រួលដល់ក្រុមហ៊ុន ដើម្បីដកបណ្ណកម្មសិទ្ធិប្លង់រឹង និងបំបែកក្បាលដីជូនអតិថិជនទាំងអស់គ្នា។
សូមបញ្ជាក់ថា បុរីវីអាយភី ដែលអតិថិជនកំពុងទាមទារនេះ មានទីតាំងស្ថិតនៅ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


