Connect with us

សុខភាព

មកដឹងពីប្រភេទជំងឺខ្វាក់ពណ៌ទាំង ៣ ប្រភេទធំៗ

បានផុស

នៅ

បញ្ហាខ្វាក់ មីញ៉ូប ឬឡើងបាយ ជាជំងឺទូទៅដែលកើតឡើងលើមនុស្ស ផ្ទុយពីជំងឺខ្វាក់ពណ៌ដែលតែងតែទទួលបានចំណាប់អារម្មណ៍ជាពិសេស ។ ខាងក្រោមនេះជាប្រភេទជំងឺខ្វាក់ពណ៌ និងរូបភាពដែលអ្នកជំងឺមើលឃើញទាំងអស់ ៖

១. ខ្វាក់ពណ៌ក្រហម-បៃតង

ការខ្វាក់ពណ៌ប្រភេទនេះជា ប្រភេទសម្បូរបំផុតនៃការខ្វាក់ពណ៌ វាធ្វើឱ្យអ្នកពិបាកក្នុងការប្រាប់ពីភាពខុសគ្នារវាងពណ៌ក្រហម-បៃតង ក្នុងនោះមាន ៤ប្រភេទតូចៗគឺ ៖

_ Deuteranomaly គឺ​ជា​ប្រភេទ​​សម្បូរបំផុត វាធ្វើឱ្យពណ៌បៃតងមើលទៅចេញជាពណ៌ក្រហមជាង ។ ណាមួយប្រភេទ​នេះ​មាន​លក្ខណៈ​ស្រាល និងមិនសូវប៉ះពាល់សកម្មភាពរស់នៅប៉ុន្មានទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

_ Protanomaly ធ្វើឱ្យពណ៌ក្រហមមើលទៅមានពណ៌បៃតង និងមិនសូវភ្លឺ ។ ប្រភេទនេះគឺស្រាលដូចគ្នា និងមិនប៉ះពាល់សកម្មភាពរស់នៅទេ ។

_ Protanopia និង deuteranopia ធ្វើឲ្យអ្នកជំងឺមើលមិនដឹងសោះតែម្ដងពីពណ៌ក្រហម-បៃតង ។

២. ខ្វាក់ពណ៌ខៀវ-លឿង

ប្រភេទខាងលើមិនសូវជាសម្បូរទេ ប៉ុន្តែវាធ្វើឲ្យអ្នកពិបាកបែងចែកពណ៌ខៀវ-បៃតង និងពណ៌លឿង-ក្រហម ហើយមាន ២ប្រភេទតូចៗគឺ ៖

_ Tritanomaly ធ្វើឲ្យពិបាកបែងចែកពណ៌លឿង និងពណ៌ក្រហម ។

_ Tritanopia ធ្វើឲ្យពិបាកបែងចែកពណ៌ខៀវ-បៃតង ស្វាយ ក្រហម លឿង និងផ្កាឈូក ។ លើសពីនេះវាធ្វើឲ្យពណ៌ទូទៅមើលទៅភ្លឺជាងធម្មតាផងដែរ ។

៣. ខ្វះគ្រប់ពណ៌

បើអ្នកមាន “ជំងឺខ្វាក់គ្រប់ពណ៌” មានន័យថា អ្នកមិនអាចមើលឃើញពណ៌សឹងតែទាំងអស់ ដែលគេហៅថា “monochromacy” ហើយករណីនេះកម្រខ្លាំងណាស់ ។ យោងទៅតាមប្រភេទខ្វាក់ អ្នកជំងឺអាចព្រិលភ្នែក និងឆាប់ប្រតិកម្មនឹងពន្លឺដូចគ្នា ។

សូមបញ្ជាក់ដែរថា បញ្ហាជំងឺខ្វាក់ពណ៌ត្រូវបានសម្រួលដោយវែនតាខ្វាក់ពណ៌ហើយ ដូច្នេះអ្នកជំងឺមិនចាំបាច់រស់នៅជាមួយស្ថានភាពខ្វាក់ពណ៌ឡើយ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ មកស្គាល់បុគ្គលល្បីៗទូទាំងពិភពលោក ៩ រូប មាន ជំងឺខ្វាក់ពណ៌

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម