ព័ត៌មានជាតិ
បង្ហើបចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតអាចកើនខ្ទង់រយនាក់
គិត្រឹមម៉ោង ៣ រសៀលថ្ងៃទី ២៩ ខែធ្នូនេះ សមត្ថកិច្ចបានរកឃើញចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអគារកាស៊ីណូ Grand Dimond និង Poipet City នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានកើនដល់ ១៩ នាក់ ហើយបន្តរុករកជនរងគ្រោះដែលអាចនឹងមានការកើនឡើងទៀត។

អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោក សេក សុខុម ប្រាប់កម្ពុជាថ្មីថា ដោយសារប្រព័ន្ធប្រើប្រាស់នៅក្នុងកាស៊ីណូដែលបន្ទប់ និងជណ្ដើរយន្តប្រើសុទ្ធតែប្រព័ន្ធអគ្គិសនី ហើយនៅពេលដែលអគ្គិភ័យចាប់ផ្ដើមឆេះឡើងខ្លាំងអ្នកនៅក្នុងអគារមិនអាចរត់ចេញរួចទេគឺជាប់គាំងទាំងអស់។
លោកថា បុគ្គលិក និងភ្ញៀវស្នាក់នៅក្នុងអគារខ្លះបានសម្រេចចិត្តលោតពីលើអគារទាំងប្រថុយដោយថា បើនៅក្នុងនោះក៏ស្លាប់លោតចុះមកមានរបួស និងស្លាប់ដែរ។
លោក សេក សុខុមបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ខ្ទង់រយនាក់ ខណៈបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូ Grand Dimond និង Poipet City ប្រមាណ ៤០០ នាក់ រាប់ទាំងអ្នកស្លាប់ និងរបួសគឺរកឃើញប្រមាណ ៧០ នាក់ ក្រៅពីនេះគឺបាត់ខ្លួនដែលនៅជាប់គាំងក្នុងបន្ទប់ដែលសង្ឃឹមលទ្ធភាពនៅមានជីវិតគឺតិចតួចណាស់។

បើតាមអ្នកនាំពាក្យខេត្តរូបនេះ ដោយសារតែអគារកាស៊ីណូមានកម្ពស់ខ្ពស់ច្រើនជាន់ និងមានបន្ទប់ស្នាក់នៅច្រើនបន្ទប់ ដូច្នេះការជួយសង្គ្រោះពីកម្លាំងនគរបាលកម្ពុជា និងសមត្ថកិច្ចថៃ ដែលចូលមកអន្តរាគមន៍បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដោយអស់លទ្ធភាពដើម្បីបាញ់ ប៉ុន្តែបាញ់បានតែផ្នែកកៀនៗទេ ខាងក្នុងជួយអត់កើតដោយសារតែទឹកមិនអាចបាញ់ចូលទៅក្នុងជាន់ទី ៥ និងទី ៦ ឬបន្ទប់មួយជាន់ៗ។
ចំពោះមូលហេតុនៃការឆាបឆេះត្រូវបានអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ដោយសារផ្ទុះសេ ពីព្រោះតែនាគ្រាចុងឆ្នាំកាស៊ីណូរៀបចំភ្លើងចម្រុះពណ៌ដើម្បីរៀបចំបុណ្យឆ្លងឆ្នាំ ដូច្នេះការប្រើភ្លើងមានកម្រិតខ្ពស់ដែលលើសតម្រូវការចរន្តដែលធ្វើឲ្យចរន្តក្ដៅហើយក៏ផ្ទុះសេដែលភ្លើងចាប់ផ្ដើមឆេះនៅលើពិដានជាន់ក្រោមមុន៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


