ជីវិតកម្សាន្ដ
មហាជនបញ្ចេញមតិព្រាត ក្រោយឃើញឃ្លិប Matt និងសង្សារហៃសូ Aum ចាប់ដៃគ្នាក្នុង ពិធីជប់លៀង
អ្នកនិយមលេងអ៊ីនធឺណិតបានផ្ទុះកំហឹងនិងបញ្ចេញមតិអាក្រក់ៗទៅលើតារាសម្ដែង Matt ក្រោយឃើញឃ្លិបមួយដែលនាងចាប់ដៃយ៉ាងអាថ៌កំបាំង ជាមួយសង្សារហៃសូរបស់ Aum Patchrapa។

ត្បិតថាលោក Pok Phornprapha ធ្លាប់បានចេញមុខមកទម្លាយការពិតថា លោកបានបញ្ចប់ទំនាក់ទំនងជាមួយ Aum Patchrapa តាំងពីក្រោយកើតហេតុក្ដី និងមានការបកស្រាយលម្អិតថា Matt មិនមែនជនទី៣ដែលជាប់ពាក់ព័ន្ធនឹងរឿងស្នេហានេះយ៉ាងណា ប៉ុន្តែពិភពអ៊ីនធឺណិតនៅមានការជជែកវែកញែកពីរឿងស្នេហាត្រីកោណនេះមិនឈប់ឈរឡើយ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានឃ្លិបបែកធ្លាយក្នុងពិធីជប់លៀងមួយ នៅយប់ដែលមានតារាល្បីៗចូលរួមយ៉ាងច្រើនកុះករ ខណៈ Matt Peeranee និងហៃសូ Phok បានលួចចាប់ដៃគ្នាយ៉ាងសំងាត់និងឈរបែកពីគេតែពីរនាក់ ក្នុងពេលដែលមនុស្សជាច្រើនសម្រុកថតរូបជុំគ្នា។

បន្ទាប់ពីឃ្លិបក្នុងពិធីជប់លាងបានបែកធ្លាយអ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្រុកចូលមកបញ្ចេញមតិ និងថាឲ្យតារាសម្ដែង Matt Peeranee នៅប្រយោគអាក្រក់ៗលើបណ្ដាញសង្គម។ បើទោះបីជានិន្នាការនោះមានមនុស្យជាច្រើនចូលរួមការពារនាងក្ដី តែយ៉ាងណានៅតែមានមហាជនខ្លះហាក់មិនសប្បាយចិត្ត ដែលនាងមានឈ្មោះជាជនទី៣ម្ដងទៀត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តប្រុសហៃសូរបស់ Aum ចេញមុខទម្លាយ ក្រោយល្បីថាជនទី ៣ ធ្វើឲ្យបែកគ្នា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?