ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ថវិការដ្ឋដែលបុគ្គល ឡាយ សំណាង បានកិបកេងយកនោះ មិនពាក់ព័ន្ធនឹងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ឡើយ
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ថវិការដ្ឋដែលបុគ្គល ឡាយ សំណាង អតីតជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកិបកេងយកនោះ មិនមានជាប់ពាក់ព័ន្ធនឹងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ឡើយ។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដើម្បីបញ្ជាក់ករណីពាក់ព័ន្ធនឹងបុគ្គល ឡាយ សំណាង អតីតជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលត្រូវបាន ឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ដែលបានកិបកេងយកថវិការដ្ឋឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ដោយយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។
សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ បានចាប់បញ្ជូនអតីតអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីកិបកេងថវិការដ្ឋជាង ១,៥០០លានរៀល ស្មើជាង ៣៨ម៉ឺនដុល្លារអាមេរិក។
នៅរសៀលថ្ងៃដដែល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យ ឡាយ សំណាង ពីបទពុករលួយ តាមមាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំងសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួននេះ ក្រសួងបានរៀបចំក្រុមការងារ ដើម្បីត្រួតពិនិត្យលើភាពមិនប្រក្រតីនេះ និងតម្រូវឲ្យបុគ្គលខាងលើ សងប្រាក់មកក្រសួងវិញ។ ប៉ុន្តែបុគ្គល ឡាយ សំណាង ព្យាយាមគេចវេស និងពន្យាពេលដោះស្រាយ ដោយមិនទទួលខុសត្រូវក្នុងការយកថវិការដ្ឋទាំងអស់នោះមកសងវិញនោះឡើយ។
ពាក់ព័ន្ធករណីនេះ ក្រសួងបានចាត់វិធានការខាងវិន័យរដ្ឋបាល និងបានស្នើឲ្យមេធាវីប្រចាំក្រសួងរៀបចំកសាងពាក្យបណ្តឹង ដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ទៀតថា ថវិការដ្ឋដែល បុគ្គល ឡាយ សំណាង បានកិបកេងយកនេះ មិនមានជាប់ពាក់ព័ន្ធនឹងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលបានកំពុងឧបត្ថម្ភផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ ដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងកូវីដ-១៩ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់អំឡុងពេលបិទខ្ទប់ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារ រងហានិភ័យដែលរងផលប៉ះពាល់ទឹកជំនន់ នោះឡើយ៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥០ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


