ព័ត៌មានជាតិ
គិតត្រឹមយប់ថ្ងៃទី១៣ ខែមករានេះ ប្រជាជនទូទាំងប្រទេសបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១៥,២៤៨,៨៧១នាក់ ស្មើនឹង៩៥,៣១%
ភ្នំពេញ ៖ យោងតាមរបាយការណ៍ប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ទូទាំងប្រទេសបូករួមទាំងក្រសួងការពារជាតិ មានចំនួន ១៥,២៤៨,៨៧១នាក់ នេះបើតាមរបាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាលដែលកម្ពុជាថ្មីទទួលបាននាយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុងនោះ ប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០៣,៨៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៥០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ កុមារអាយុ ០៥ឆ្នាំ មាន ១៤១,១៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ និងកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨០,២៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។

សួមបញ្ជាក់ថា ចំនួនអ្នកបានចាក់វ៉ាក់សាំង ដូសទី៣មានចំនួន១០,៤៥០,៦៣៩ ដូសទី៤មានចំនួន៤,៨១៩,០៦៤ ដូសទី៥មានចំនួន១,៣០៤,០៨០នាក់ និងដូសទី៦មានចំនួន២៤,៣១៨នាក់។

ចំពោះលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុបមាន ១៦លាននាក់ មានចំនួន៩៥,៣១%៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


